ស្រវឹងពីក្រៅចូលអុកឡុកក្នុងពិធីមង្គលការ បង្កឲ្យកូនកំលោះរបួសបែកក្បាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅក្នុងពិធីមង្គលការមួយ ខណៈកូនកំលោះនិងកូនក្រមុំ ព្រមទាំងភ្ញៀវចូលរួមកំពុងរាំសប្បាយ ស្រាប់តែមានជនសង្ស័យ២នាក់មិនដឹងស្រវឹងមកពីកន្លែងណាចូលទៅរាំ រួចបង្កជម្លោះឈាន ដល់ការវាយតប់បណ្តាលឲ្យកូនកំលោះបែកក្បាល និងភ្ញៀវផ្សេងទៀតរងរបួស។

ករណីហិង្សានៅក្នុងពិធីមង្គលការខាង លើនេះបានកើតឡើងនៅវេលាម៉ោង៩និង ៣០នាទីយប់ថៃ្ងទី២៥ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ករណីនេះក្រោយ ពីកើតហេតុសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនដែលអុកឡុកនៅក្នុងពិធីមង្គលការ ដើម្បីបញ្ជូនទៅកន្លែង សមត្ថកិច្ចដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ។

មន្រ្តីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យដែលចូលបង្ករបួសស្នាម នៅក្នុងពិធីការខាងលើនេះ ទី១.ឈ្មោះ ខុន ឃី ភេទប្រុស អាយុ២២ឆ្នាំ និងទី២.ឈ្មោះ មឿន គា ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២ នាក់រស់នៅភូមិ-ឃុំកើតហេតុ ។ មន្រ្តីដដែល បានបន្តថា នៅក្នុងករណីហិង្សានេះបង្កឲ្យ សាច់ញាតិដើមការម្នាក់ឈ្មោះ ទុន ទុយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់រងរបួសថ្ងាស បែកឈាម និងកូនកំលោះឈ្មោះ ហុន រិទ្ធ អាយុ២២ឆ្នាំ ជាំខ្នង ខណៈចូលទៅឃាត់ ជនដៃដល់ ហើយត្រូវជនសង្ស័យវាយ ។ ក្រៅពីបង្ករបួសស្នាមជនសង្ស័យដែលចូល អុកឡុងក្នុងពិធីមង្គលការខាងលើនេះនៅ បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិត្តមាន ដូចជាកៅអី ជ័រ តុឈើ ព្រះភូមិមុខផ្ទះ ក្បាលម៉ៃក្រូហ្វូន ព្រមទាំងចានកែវបង្កាន់ ដៃកាំជណ្តើផ្ទះកូនក្រមុំក៏ត្រូវជនដៃដល់ វាយកម្ទេច ។
មិនត្រឹមតែប៉ុណ្ណោះនៅពេលដែល សមត្ថកិច្ចចុះអន្តរាគមន៍ជនដៃដល់នៅបាន វាយសមត្ថកិច្ចម្នាក់ឈ្មោះ ហ៊ ម៉េងឈៀង ឲ្យរបួសក្បាលផងដែរ ។

បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ ឲ្យដឹងថា ជនសង្ស័យខាងលើនេះមិនមែន ជាភ្ញៀវទាំងខាងកូនកំលោះ និងកូនក្រមុំ អញ្ជើមកហូបការទេ តែមិនដឹងស្រវឹងមកពី ណាចូលមករាំ ហើយអុកឡុកនៅក្នុងពិធី ដែលគេកំពុងសប្បាយ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរ បាលខេត្ត ៕សេនាស័ក្តិ

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print