ថ្នាក់ដឹកនាំ ព្រមទាំងនិយោជិតទាំងអស់ នៃប្រៃសណីយ៍កម្ពុជា សូមអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC President’s Trophy »

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ  IOC President’s Trophy » ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាំឲ្យប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាព សុខុមាលភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច វិស័យអប់រំ និងវឌ្ឍនភាពនៃវិស័យកីឡា ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរ ជាតិ។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជា ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ សម្បូរសប្បាយជានិច្ចនិរន្តរ៍៕

សូមគោរពជូនពរ និង អបរអរសាទរពី

ថ្នាក់ដឹកនាំ ព្រមទាំងនិយោជិតទាំងអស់ នៃ ប្រៃសណីយ៍កម្ពុជា

Print

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print