ខេត្តកំពង់ធំ ៖ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបុណ្យពុទ្ធាភិសេក ឆ្លង សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវ សមិទ្ធិផលនានានៅ ក្នុងវត្តសិរីសោភ័ណ (ហៅវត្តភ្នៅ)ក្នុង ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កម្មវិធី នេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវរដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីរាជការជុំវិញខេត្តកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ។
លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបពាក់ព័ន្ធនិង សមិទ្ធិផលនានានៅវត្ត សេរីសោភ័ណ មាន កុដិ០១ខ្នង ២ជាន់ ទំហំ 9m x 12m សង់អំពីបេតុងប្រក់ក្បឿង សំរាប់ប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាស និងកុដិ០១ខ្នងទៀត ២ជាន់ ទំហំ 8m x 12m សង់អំពីបេតុងប្រក់ក្បឿង រួមនិងសមិទ្ធិផលផ្សេងៗទៀត ដោយមានការរួមចំណែក ពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ និងជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ឯកឧត្តម ជា អឿង ព្រមទាំង ក្រុមការងារដែលត្រូវបានចំណាយថវិកាសរុបចំនួន 180.982 ដុល្លារ ។
ឯកឧត្តមបណ្ឌិតងួន ញ៉ិល បានមានប្រសាសន៍បញ្ជាក់ថាក្រោយប្រទេសកម្ពុជាទទួលយករបបប្រជាធិតេយ្យ ពហុបក្ស និងការអនុវត្តន៍ជាក់ស្តែងនូវសិទ្ធប្រជាធិបតេយ្យទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្នុងន័យលើកតំកើងសិទ្ធម្ចាស់អំណាចជាពិសេសប្រជាពលរដ្ឋ របស់គណបក្សប្រជាជនកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ គឺមានព្រំដែនច្បាស់លាស់សំរាប់ប្រជាជនគ្រប់រូបអនុវត្តន៍ ដែលបានចែងនៅក្នុងច្បាប់ ។
បន្ទាប់មកឯកឧត្តមបានបំពាក់គ្រឿងឥស្សរិយយស មេដាយស្ថាបនាជាតិ ប្រគេននិងជូនព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន ប្រគេន ចែកថវិកា និងសំភារះដល់ព្រះសង្ឃ លោកតាលោកយាយ ប្រជាជន និងសិស្សានុសិស្ស ចូលរួម និងពិធីកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានានៅវត្ត សេរីសោភ័ណចាប់ពីពេលនេះតទៅ ៕ ប៊ុនរិទ្ធី