ខេត្តព្រះសិហនុ ៖ មន្ត្រីរដ្ឋបាលស្រុកស្ទឹងហាវអោយដឹងថា អគ្គីភយ័ដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីម៉ោង១០ព្រឹកថ្ងៃ២៩មករា២០១៧ កើតឡើងដោយការផ្ទុះសេខ្សែភ្លើង ។
ហេតុការណ៍នេះ បណ្តាលអោយផ្ទះមួយខ្នងនេះទំហំ11x30mធ្វើពីឈើប្រកសង្ក័សី ខូចខាតទាំងស្រុងជាមួយនិងការខូចខាតបាត់បង់ទ្រព្យសម្បត្តិមាស ប្រាក់ច្រើនទៀត។
សមត្ថកិច្ជបានអោយដឹងថា ម្ចាស់ផ្ទះឈ្មោះ លី អូង ភេទប្រុស អាយុ72ឆ្នាំនិងប្រពន្ធឈ្មោះ នួន ពាន អាយុ62ឆ្នាំ មុខរបរលក់ចាប់ហួយ ។
យ៉ាងនេះក្តី អគ្គីភយ័នេះមិនរាលដាលដល់លំនៅឋានប្រជាពលរដ្ឋដ៍ទៃទៀតឡេីយដោយមានការចូលរួមអន្តរាគមន៍ពីអាជ្ញាធរកម្លាំងនគរបាល អាវុធហត្ថ យោធាសឹករង និងរថយន្តពន្លត់អគ្គីភយ័ក្រុមហ៊ុន LHR ក្រុមហ៊ុនតេលាបានសហការគ្នាជួយពន្លត់៕
...