មន្ត្រីបានបញ្ជាក់ថា នាវាដឹកអ្នកទេសចរណ៍មួយគ្រឿងបានលិចស្ថិតនៅភាគខាងកើតប្រទេសម៉ាឡេស៊ីបណ្តាលឲ្យស្លាប់អ្នកដំណើរជនជាតិចិន៣នាក់ និង៥នាក់ទៀតនៅបាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ។ ជាមួយគ្នានេះដែរ ក្រុមជួយសង្គ្រោះបានធ្វើប្រតិបត្តិការសង្គ្រោះទាន់ពេលជនរងគ្រោះ២២នាក់ ។
មន្ត្រីម៉ាឡេស៊ីថ្លែងថា អ្នកទេសចរណ៍ជនជាតិចិន២០នាក់ និងសហនាវិក២នាក់ក្នុងចំណោម៣នាក់ត្រូវជួយសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យទីក្រុងគូឡាឡាំពួរ ក្រោយហេតុការណ៍លិចទូកមួយគ្រឿងស្ថិតនៅជិតដែនកោះ Borneo រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ។
នាវិកម្នាក់ទៀតនៅមិនទាន់រកឃើញ ធ្វើឲ្យចំនួនជនរងគ្រោះបាត់ខ្លួនកើន៦នាក់ ។ ក្រុមអ្នករុករកបានធ្វើប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំ ទំហំ៤០០ម៉ែត្របួនជ្រុង ទីតាំងដែលទូកលិច ហើយកាលពីយប់ថ្ងៃអាទិត្យ បានផ្អាកសកម្មភាពដោយសារអាកាសធាតុអាក្រក់ ។
នៅមុនពេលកើតហេតុ ទូកដឹកអ្នកទេសចរណ៍បានចេញដំណើរទីក្រុងកំពង់ផែ Kota Kinabalu រដ្ឋ Sabah ឆ្ពោះទៅកាន់ ដែនកោះវាលខ្សាច់ដ៏ល្បីល្បាញ Palau Mengalum ហើយបើតាមប្រធានក្រុមនាវា និងនាវិកដែលនៅរស់បានរៀបរាប់ថា នាវាបានខូច នៅមុនពេលរលក់ធំៗប៉ះទង្គិច វាយពន្លិច៕
ប្រែសម្រួល៖ ម៉ែវ សាធី