កូនប្រសារញៀនថ្នាំទាស់ពាក្យសម្ដីយកឈើជ្រុងវាយឪពុកក្មេករហូតបាត់បង់ជីវិត

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ លោកតាអាយុ៧០ ឆ្នាំម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹង កន្លែងកើតហេតុក្រោយពេល កូនប្រសារញៀនថ្នាំបានយកឈើជ្រុងវាយសំពងមកលើក្បាល និងដងខ្លួនជាច្រើនកន្លែង កាលពីវេលាម៉ោង៦និង៣០យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅនឹងផ្ទះជនរងគ្រោះក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះ ញ៉ឹប វុធ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង លើ រីឯជនបង្ករឈ្មោះ ដាំ ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនប្រសារជនរងគ្រោះ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនបង្កមានជម្លោះពាក្យសម្ដីនឹងគ្នា មួយសន្ទុះក្រោយមកក៏ស្រាប់តែបានឃើញជនបង្កដើរកាន់ឈើជ្រុងក្នុងស្ថានភាពស្រវ៉ឹងស្រារ សំដៅទៅរកជនរងគ្រោះដែលកំពុងតែ អង្គុយនៅលើគ្រែនៅខាងមុខផ្ទះ ពេល ដែលជនបង្កដើរមកដល់ក៏បានយកឈើជ្រុងវាយសំដៅទៅលើក្បាល និងដងខ្លួន រហូតដល់ដាច់ខ្យល់ស្លាប់តែម្ដងរួចរត់គេចខ្លួនបានដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍តែសំណាងអាក្រក់មិនបានទាន់ពេលវេលាធ្វើឲ្យជនល្មើសរួចរត់គេចខ្លួនបាត់ស្រមោល។ រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ប៉ែន នួន

...

oudormeanchey oudormeanchey1 oudormeanchey2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print