មន្ត្រីកងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​​ទាំង៧៧​នាក់ ធ្វើតេស្ត​ទឹកនោមដើម្បីរ​កនូវ​សារជាតិ​ញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នេះជាគំរូដ៏ល្អសម្រាប់ស្ថាប័នកងកម្លាំងប្រដាប់អាវុធ ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទាំង៧៧នាក់ ត្រូវបានធ្វើការត្រួតពិនិត្យ និងធ្វើតេស្តទឹកនោម ដើម្បីរកនូវសារជាតិញៀន ។

ការធ្វើតេស្តទឹកនោមដើម្បីរកនូវសារជាតិញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមការគ្រប់គ្រងរបស់លោករួមមាន ៖ លោកមេបញ្ជាការរង និងនាយអាវុធហត្ថ ព្រមទាំងមន្ត្រីជំនាញគ្រឿងញៀនឲ្យចុះធ្វើការត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមដើម្បីរកនូវសារជាតិញៀនដល់មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។

ជាលទ្ធផលបង្ហាញឲ្យឃើញថា មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទាំង៧៧នាក់ មិនមានជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀននោះឡើយ ។

លទ្ធផលវិជ្ជមានបែបនេះ បានធ្វើឲ្យលោក ឱ បូរិន្ទ សម្តែងនូវការកោតសរសើរដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ និងបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះ តួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជំរុញឲ្យប្រជាពលរដ្ឋត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ៕ ជាយក្រុង

...

PM (3) PM (4) PM (2) PM (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print