រថយន្ត៣គ្រឿងបុកគ្នារងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែរថយន្តហាយឡែនឌ័របើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ត២គ្រឿងបុកតកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតទាំង៣គ្រឿង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2AD-3578 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចរបងអាកាសយានដ្ឋានភ្នំពេញអន្តរជាតិក៏បានបើកឆ្លងផ្លូវភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ប្រភេទកូរ៉េ ចំណុះ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN1761 ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុក ហើយភ្លាមនោះក៏មានរថយន្តកាមរីហាយប្រ៊ីដ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AC-6524 បើកមកពីក្រោយចាប់ហ្វ្រាំងមិនជាប់ ក៏បុកពីក្រោយរថយន្តកូរ៉េ១តោនកន្លះយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សារទុកនៅអធិការរដ្ឋាននគរបាលចរាចរណ៍ជើងគោករងចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ

...

image1 image2 image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print