ក្រុមក្មេងស្ទាវជិះម៉ូតូដួលនៅកន្លែងការដ្ឋានធ្វើផ្លូវ ខឹងស្ទុះទៅវាយអ្នកបើកគ្រឿងចក្ររបួស៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករធ្វើផ្លូវម្នាក់រងរបួសនិងក្រុមក្មេងស្ទាវ៣នាក់រងរបួសដូចគ្នា។ចំណែករថយន្ត២គ្រឿង ខូចខាតខណៈក្រុម ក្មេងស្ទាវជិះម៉ូតូដួលលើផ្លូវដែលកំពុងបើកការដ្ឋានស្ថាបនាហើយខឹងនិងកម្មករបើកគ្រឿងចក្រទើបបង្កើតជាហិង្សាតែម្ដង។

ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល រសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៧ស្ថិតនៅភូមិ ចំបក់ សង្កាត់ ចេក ក្រុង-ខេត្ត ស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថាក្រុមក្មេងស្ទាវដែលរងរបួសឈ្មោះទី១-ឈ្មោះ សុខ សុផល ហៅ ប្រេះ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរជាងផ្សារដែក,ទី២- ឈ្មោះ សុខ ភក្តី ហៅ ទិត ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរជាងផ្សារដែក និងទី៣-ឈ្មោះ អ៊ុក សោភា ហៅ យ៉ាវ ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរជាងផ្សារដែក  អ្នកទាំង៣រស់នៅភូមិ ចំបក់ សង្កាត់ចេក ក្រុង-ខេត្ត ស្វាយរៀង។

សមត្ថកិច្ចបន្តថាចំណែកក្រុមកម្មករធ្វើផ្លូវដែលសមត្ថកិច្ចឃាត់មកសាកសួរទី១-ឈ្មោះង៉ូយ បេន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិ ព្រៃញាត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង,ទី២- ឈ្មោះ កឹម សាក់ ហៅ ធួន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម, និងទី៣-ឈ្មោះ សូ វណ្ណី ហៅ ឈុន ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិត្របែក ឃុំ ស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានក្រុមក្មេងស្ទាវបានជិះម៉ូតូដួលនៅកន្លែងការដ្ឋានស្ថាបនាផ្លូវហើយពួកគេខឹងសម្បារយ៉ាងខ្លាំងដល់អ្នកបើកគ្រឿងចក្រដែលកំពុងឈូសដីក៏នាំគ្នាស្ទុះទៅវាយបណ្តាលឲ្យអ្នកបើកគ្រឿងចក្រខឹងក៏រត់ចូលក្នុងការដ្ឋាន ហៅគ្នីគ្នាមកជួយវាយទៅលើក្រុមក្មេងស្ទាវវិញបណ្តាលរបួសទាំងសងខាងតែម្តង។ ។

ក្រោយមកសមត្ថកិច្ចបានចុះទៅឃាត់ ភាគីទាំងសងខាងមកសួរនាំនិងអ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីព្យាបាលរបួស ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបន្តសាកសួរភាគីទាំងសងខាង ដើម្បីធ្វើកំណត់ហេតុនិងចាត់ការតាមច្បាប់ ៕ យឹម សុថាន

...

svr (5) svr (4) svr (3) svr (2) svr (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print