មន្ត្រីទេសចរប្រចាំខេត្តរតនគិរី ៖ ចំនួនអ្នកទេសចរមកកំសាន្ត«រមណីយដ្ឋានធម្មជាតិអូរស៊ិនលែរ៍» មិនតិចជាងឆ្នាំមុននោះទេ

ចែករំលែក៖

ខេត្តរតនគិរី ៖ រមណីយដ្ឋានធម្មជាតិអូរស៊ិនលែរ៍ ស្ថិតនៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ជារមណីយដ្ឋានមានទេស ភាពត្រជាក់ប្លែកភ្នែក ប្លែកអារម្មណ៍ ថ្វីត្បិតផ្លូវធ្វើដំណើរទៅមានការលំបាកបន្តិចមែន ដោយសារដីហ៊ុយ(ផ្លូវក្រាលក្រួសក្រហម)ប៉ុន្តែអ្នកដែលបានទៅដល់ហើយ គឺប្រាកដជាមានអារម្មណ៍ថាមិនអាចបំភ្លេចបាននោះឡើយ។ ទឹកត្រជាក់ធម្មជាតិខៀវស្រងាត់ហៅថាទឹកធ្លាក់៧ជាន់ហូរធ្លាក់ដូចកាំជណ្តើរគួរឲ្យគយគន់។

រមណីយដ្ឋានជ្រលងបុព្វតាដែលចេញពីទីរួមខេត្តរតនគិរីផ្លូវបំបែកពីរម្មណីយដ្ឋានបឹងយក្សឡោមមានចំងាយ១៩គីឡូម៉ែត្រទៅដល់រម្មណីយដ្ឋានអូរស៊ិនលែរ៍នេះតែម្តង ។

ស្ថានភាពទេសចរចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែមករាឆ្នាំ២០១៧រម្មណីយដ្ឋានចំនួនពីរក្មុងខេត្តរតនគិរីទទួលបានអ្នកទេសចរច្រើនក្នុងពិធីបុណ្យចូលឆ្នាំចិន ខណ:តួរលេខអ្នកទេសចរកំសាន្តនៅតំបន់រម្មណីយដ្ឋានផ្សេងៗក្នុងខេត្តមួយនេះមិនសូវមានអ្នកមកកំសាន្តច្រើនដូចឆ្នាំកន្លងទៅ។

មន្ត្រីទេសចរប្រចាំខេត្តរតនគិរីរំពឹងថា ចំនួនអ្នកទេសចរមកកំសាន្តនៅឆ្នាំនេះមិនតិចជាងឆ្នាំមុននោះ ឡើយ។ ដោយសារសន្តិសុខសណ្តាប់ធ្នាប់រៀបរយល្អ។
មន្ត្រីទេសចរខេត្តរតនគិរីមានមោទនភាពខណ:អ្នកទេសចរច្រើនមកកំសាន្តក្នុងខេត្តនេះក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្មាំនេះ។ផ្ទះសំណាក់សណ្ឋាគារមានភ្ញៀវចូលមកស្នាក់នៅច្រើនខុសធម្មតា។ចំណែកភោជណីដ្ឋាននឹងកន្លែងកំសាន្តនានា។

លោក ម៉ុក កៀង ប្រធានសហគមន៍រមណីយដ្ឋានអូរស៉ិនលែរ៍ អ្នកយកព័ត៌មានដឹងថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន៣ថ្ងៃកន្លងមកនេះកំណើនភ្ញៀវទេសចរជាតិអន្តរជាតិដែលចូលមកទស្សនាកំសាន្តនៅរម្មណីយដ្ឋានអូរស៊ិនលែរ៍ទាំងប្រុសទាំងស្រីសរុបចំនួន២០៣៩នាក់ ហើយមធ្យោបាយរថយន្តចំនួន២៦៤គ្រឿង ម៉ូតូ៣១២គ្រឿង។

លោកបន្តថា ចំណតរថយន្ត ១គ្រឿងតម្លៃ៥០០០រៀល ចុះណតម៉ូតូ១គ្រឿងតម្លៃ២០០០រៀល សរុបទាំង៣ថ្ងៃចំណូលគិតជាមធ្យ មស្មើរ២៨៤៤០០០រៀល ក្នុងនោះគិតតូបអាជីវករលក់ដូរចំនួន៩តូបផងដែរ ៕ វុទ្ធឦសាន

kiri (4) kiri (3) kiri (2) kiri (1)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print