៤ឆ្នាំនៃអាណត្តិថ្មីកីឡាចំបាប់ត្រូវតែមានយុវជនវ័យក្មេងកម្រិតអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៤ឆ្នាំនៃអាណត្តិថ្មីដែលទើបបានបោះឆ្នោតនេះ គឺជាពេល វេលាត្រូវពង្រឹងគុណភាព និងបច្ចេកទេស ព្រមទាំងធនធានមនុស្សក៏ដូចជាហេដ្ឋារចនា សម្ព័ន្ធនានាសម្រាប់បណ្តុះបណ្តាលកីឡាករកីឡាកាតរិនីវ័យក្មេងចាប់ពីថ្ងៃនេះទៅសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ និង ត្រៀមSEA Games ឆ្នាំ២០១៩ និង ២០២១ ត្រូវតែល្អក្នុងកម្រិតអាស៊ានតែ ម្ដង ។

នេះគឺជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពជា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជានៅក្នុងមហាសន្និបាត បញ្ចប់អាណត្តិទី៥កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ នៅស្នាក់ការ NOCC ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា កីឡាចំបាប់ត្រូវតែរកគុណភាពឲ្យឃើញ បើទោះបីកម្ពុជានៅខ្វះការប្រកួតច្រើនតែពេលនេះយើងមានគ្រូបង្វឹកជនជាតិកូរ៉េ សម្រាប់ជួយហ្វឹកហាត់ដល់កីឡាករកីឡាការិនីឈុតធំ និងគ្រូបង្វឹកស្ម័គ្រចិត្តជនជាតិអាមេរិកាំងជួយបង្វឹកហាត់យុវជនថ្នាលរបស់យើង។ លោកប្រធានសហព័ន្ធកីឡាចំបាប់ រូបនេះក៏បានទទួលស្គាល់ថា ការកែទម្រង់គឺគេចមិនផុតពីការប៉ះពាល់ដល់អ្នកនេះ ឬ អ្នកនោះឡើយ ។ តែពេលនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានព្រមព្រៀងគ្នាលើគោលការណ៍រួមមួយចំនួនធ្វើយ៉ាងណា សំដៅរកការប្ដេជ្ញាចិត្តកែទម្រង់ក្នុងវិស័យកីឡាឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងនោះ សហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានត្រៀម ខ្លួនរួចរាល់ហើយដែរដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅសម្រាប់អាណត្តិថ្មីរយៈពេល៤ឆ្នាំ ២០១៧-២០២០ ត្រូវតែមានប្រសិទ្ធភាព និងជោគជ័យល្អ ។

ចាប់ពីឆ្នាំ២០១៧គឺជាឆ្នាំត្រូវអនុវត្ត សកម្មភាពរហូតដល់ឆ្នាំ២០២០ ។ ដូច្នេះ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ត្រូវតែបណ្ដុះបណ្ដាលធនធានមនុស្សឲ្យបានច្រើនជាដាច់ខាត ក្នុងនោះអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ គឺជាការចាំបាច់មួយសម្រាប់ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហេតុនេះហើយយើងមិនអាចគ្មានអាជ្ញាកណ្ដាលអន្តរជាតិបាននោះទេ។ បើចង់ឲ្យកីឡាកាន់ខ្លាំងត្រូវតែអភិវឌ្ឍជំនាញបំផុសឲ្យមានអ្នកចូលរួម និងត្រូវ រៀបចំការប្រកួត និងគ្រប់គ្រងការប្រកួតឲ្យមានប្រសិទ្ធភាពខ្ពស់ តាមនិយមនៃការរី ចម្រើនរបស់វិស័យទាំងថ្នាក់តំបន់និងពិភពលោក ។

គួររំលឹកថា ក្នុងចំណោមគណៈកម្មាធិការប្រតិបត្តិ ៧នាក់នោះ លោក វ៉ាត់ ចំរើន ជាប់ឆ្នោតជាប្រធានសហព័ន្ធ ោក Casey Barnett អនុប្រធានទី១, លោកទី សុវណ្ណា ជាអនុប្រធានទី២, លោក ធិន វិចិត្រ ជា អគ្គលេខាធិការ, កញ្ញាចូវ សុធារ៉ា អគ្គហិរ ញ្ញិក រីឯសមាជិកប្រតិបត្តិ២នាក់នោះ មានលោកនឹង សាវុធ និង លោកហុក ឈាងគីម ៕ សារីម

...

sarim (1) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print