ពិបាកចិត្តមានជំងឺព្យាបាលមិនជាចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលយ៉ាងច្រើនកុះករ ខណះប្រទះឃើញបុរសចំណាស់ចង.កសម្លាប់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសេកជ្រំ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៏។

សមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ ជា វឿន ភេទប្រុស អាយុ៥៦ឆ្នាំនៅភូមិសេកជ្រុំ ឃុំ ស្វាយតាយានស្រុកកំពង់រោទ។

តាមអ្នកភូមិបានអោយដឹងថាបុរសខាងលើមានជំងឺរាំុរៃយូរឆ្នាំមកហើយ ព្យាបាលមិនជាសះស្បើយដោយក្រុមគ្រួសារខាងលើមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច ។ មុនកើតហេតុក្មេងឃ្វាលក្របីបានដើរកាត់ព្រៃ ស្រាន់តែប្រទះឃើញបុរសខាងលើចង.កស្លាប់បាត់ទៅហើយ ។

ក្រោយពីមានសេចក្ដីរាយការណ៏ថាមានមនុស្សស្លាប់សមត្ថកិច្ចក៏ដូចជានគរបាលជំនាញនិងគ្រូពេទ្យបានមកពិនិត្យសាកសពឃើញថាបុរសខាងលើនេះបានយកខ្សែចងសត្វគោមកចងផ្អឹបនិងដើមឈើរដោយពិនិត្យស្នាកស្នាមមិនមានអ្វីជាអំពើរឃាដកម្មអ្វីនោះទេ។

ក្រោយពីសមត្ថកិច្ច ជំនាញស្រុកនិងប៉ុស្ត៏បានចុះទៅត្រួតពិនិត្យធ្វើកំណត់ហេតុ រួច ប្រគល់សព ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

...

15a75753-424a-4597-841d-abd2cbddef25 46c53957-e4d2-453e-8feb-9ce051baf040

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print