លោក អូស្មាន ហាស្សាន់ គាំទ្រការវិនិយោគរបស់ម៉ាឡេស៊ីលើទឹកប្រាក់៥០លានដុល្លារ ដើម្បីផលិតសាច់គោផ្គត់ផ្គង់លើទីផ្សារកម្ពុជានិងអន្ដរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារបច្ចេកទេស ហាឡាលកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូម៉ាឡេសុី លោក Datuk Seri Rizuan Abdul Hamid  អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេសុី Halal Deve lopment Corporation រួមនឹងក្រុមប្រឹក្សាអ្នកបច្ចេកទេសជាន់ខ្ពស់ ម៉ាឡេសុី  នៅស្នាក់ការកសិដ្ឋាន ផលិតសាច់គោ ក្រុងព្រះសីហនុ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជំនួបពិភាក្សារវាងក្រុមការងារអ្នកបច្ចេកទេស កម្ពុជា នឹងម៉ាឡេសុីនៅពេលនេះ ដើម្បីពិភាក្សាលើទុនវិនិយោគរបស់

ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេសុី Halal Deve lopment Corporation លើទឹកប្រាក់ ៥០ លានដុល្លារ ដោយសហការជាមួយ ក្រុមហ៊ុន SNL Meat Supplies Pty Ltd ដែលជាកសិដ្ឋាន សំឡេះគោអូស្រ្តាលីធំជាងគេនៅអាសុី និងធំទី ២លើពិភពលោក បន្ទាប់ពីប្រទេសអូស្រ្តាលី ក្នុង១ម៉ោងអាចសំឡេះគោបាន ៥០-៦០ ក្បាល និងទទួលបានសាច់ទម្ងន់ ៦០០-១០០០ គីឡូក្រាមសម្រាប់ផ្គត់ផ្គង់លើទីផ្សារជាតិ និងអន្តរជាតិ ជាពិសេស នៅលើ ទីផ្សារនៅអារ៉ាប និងនៅអឺរ៉ុប ។

លោកបន្ដថា ក្រុមការងារហាឡាល ម៉ាឡេសុី Hub Halal JAKIM រួមនឹងក្រុមការងារបច្ចេកទេសហាឡាលកម្ពុជា ក្រោយពីបានសិក្សាលម្អិត  ស្តីពីនិតិវិធីហាឡាល៣ថ្ងៃ ក្រុមការងារក៏ ចុះពិនិត្យចំពោះ ខ្សែចង្វាក់ផលិតកម្មក្នុងការ អនុវត្តន៍ជាក់ស្តែង ការផលិតសាច់គោ នៅកសិដ្ឋាន រួចក្រុមការងារ ក៏ជ្រើសរើស យកក្រុមហ៊ុន SNL ដើម្បីសិក្សាសម្រេចចុងក្រោយ និងជ្រើសរើសយកមកធ្វើជាដៃគូ វិនិយោគនៅកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជាមួយគ្នា នេះម៉ាឡេស៊ី ក៏ បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍អ៊ិស្លាមកម្ពុជាតាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាងវិហារ, សាលារៀន, វគ្គបណ្តុះបណ្តាលគ្រូបង្រៀន, សិក្ខាសាលាជំនាញ ហិរញ្ញវត្ថុឥស្លាម, ការគ្រប់គ្រងវិស័យហាឡាល, ការប្រមូលវិស័យវ៉ាហ្គាហ្វ (ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេសគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម ៕ សំរិត

...

somrith (7) somrith (1) somrith (4) somrith (6) somrith (5) somrith (2) somrith (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print