ជនជាតិអាមេរិកកាំងម្នាក់ បានដេកស្លាប់នៅក្នុងបន្ទាប់សណ្ឋាគារ Siem Reap Hostel

ចែករំលែក៖

ខេត្តសៀមរាប៖នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ Siem Reap Hostel ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទាប់សណ្ឋាគារខាងលើលេខ៣០៩ ដោយមិនដឹងមូលហេតុ។

លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ BLACK GRAHAM WESTON ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ 474395387 ជាភ្ញៀវទេសចរណ៍ចូលមកស្នាក់នៅសណ្ឋាគារ Siem Reap Hostel នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។

លោកនាយការិយាល័យបានបញ្ជាក់ថា ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងសមត្ថកិច្ចនគរបាលជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើកសាកសព ឃើញថា ជនរងគ្រោះមានឈាមហូរចេញតាមច្រមុះ ក្នុងករណីនេះទាំងលោកគ្រូពេទ្យ និងសមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះនៅឡើយទេ៕

image image image

...

ដោយ៖ នគរបាលខេត្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print