ចោរឆក់កាបូបម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍បឹងកក់ទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងពីបទលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ឆក់កាបូបបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស ) ប្រព្រឹត្តទៅនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលេខ៥៦៦ កែងផ្លូវលេខ៣១៣ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះផាន សុភារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទពុំចាំលេខ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះជឹម សំណាង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកអង្គការNew Funding Model ស្នាក់នៅផ្ទះលេខ២៦៨ ផ្លូវលេខ ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រីឯវត្ថុតាងដែលបានចាប់យក ៖ កាបូនស្ពាយពណ៌ខ្មៅ១ ដែលក្នុងនោះមានកូនកាបូប ពណ៌ស មានលុយខ្មែរចំនួន ៤០៥០០០រៀល , ទូរស័ព្ទ១គ្រឿងម៉ាក Nokia , ប័ណ្ណសម្គាស់ម៉ូតូ១សន្លឹក , អត្តសញ្ញាណប័ណ្ណខ្មែរ១សន្លឹក និងកាត ATM១សន្លឹក (បានប្រគល់ឱ្យជនរងគ្រោះវិញ) ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក Suzuki Smash ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខកណ្តាល 1I-2320 បើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៧ ២គ្រឿង បានតាមជនរងគ្រោះពីក្រោយក្នុងទិសដៅស្របគ្នាពីលិចទៅកើត ហើយបានអែបទន្ទឹមខាងឆ្វេង ធ្វើសកម្មភាពឆក់យកកាបូបដែលជនរងគ្រោះកំពុងស្ពាយបានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួសបាតដៃទាំងសងខាង ចំណែកម៉ូតូរបស់ជនសង្ស័យបានដួលដែរ ភ្លាមនោះក៏មានការអន្តរាគមន៍ពីសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងយកកាបូបជនរងគ្រោះបានមកវិញ ចំណែកជនសង្ស័យ៣នាក់បានជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

...

sor (4) sor (3) sor (5) sor (2) sor (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print