នេះជាបញ្ហាបង្កគ្រោះថ្នាក់ចរាចរណ៍!!! ខណៈនគរបាលបើកការត្រួតពិនិត្យលើអ្នកបើកបររថយន្តធុនធំ៣គ្រឿង មនុស្ស៩នាក់ ក្នុងនោះមាន៥នាក់ ជាប់មានសារធាតុញៀនទៅហើយ

ចែករំលែក៖

ខេត្តកែប ៖ កម្លាំងចម្រុះនគរបាលខេត្តកែប បានបើកការត្រួតពិនិត្យទៅលើអ្នកបើករថយន្តធុនធំ៣គ្រឿង ជាលទ្ធផលរក ឃើញថា មានមនុស្ស៩នាក់នៅលើរថយន្ត ក្នុងនោះមាន៥នាក់ ជាប់សារធាតុញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា ការបើកការត្រួតពិនិត្យនេះ គឺធ្វើឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលសេះស ក្រុងកែប ។ ក្នុងនោះបានត្រួតពិនិត្យអ្នកបើករថយន្តធុនធំ៩នាក់ រកឃើញ៥នាក់ (តៃកុង៣ និងព្រូ២) មានជាប់សារធាតុញៀន ។

សមត្ថកិច្ចបន្តថា រថយន្តទាំង៣គ្រឿង និងមុខសញ្ញាជាជនសង្ស័យទាំង៥នាក់ខាងលើនេះ ត្រូវបាននាំយកមកស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីកោះហៅម្ចាស់ក្រុមហ៊ុនមកធានាយកឡានទៅវិញ ។ រីឯអ្នកបើកបរនិងព្រូ កំពុងបំពេញបែបបទ បទនាំយកទៅអប់រំ និងបន្សាបជាតិញៀន ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងទទួលបាន លទ្ធ ផលល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាអនុប្រធាន ៕ ជាយក្រុង

...

នកដ-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print