សឿន វីតា ជប់លៀងជួបជុំអ្នកសិល្បៈអបអរកំណើតកូនប្រុសដំបូង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង សឿន វីតា បានរៀបចំពិធីជប់លៀងជួបជុំមិត្តរួមអាជីពជិតដិតមួយចំនួន អបអរការកម្មវិធីចេញខែកូនប្រុសទីមួយ ដែលកើតទើបបានមួយខែនោះ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នៅក្នុងបុរីសឡា ក្រោមវត្តមានសិល្បករ ផលិតករ និងសាច់ញាតិជិតដិតជិតមួយចំនួន។

កូនប្រុសដំបូងរបស់តារាសម្តែង សឿន វីតា ឈ្មោះ វីតា ណាដេត មានវ័យទើបមួយខែ។ លោក សឿន វីតា បញ្ជាក់ថា ដើម្បីអបអរសាទរ និងបង្កក់សិរីសួស្តីដល់កូនប្រុសដំបូងរបស់លោក គឺក្រុមគ្រួសារបានរៀបចំពិធីជប់លៀងសាមញ្ញមួយ សម្រាប់មិត្តភ័ក្កិសាច់ញាតិដោយមិនមានវត្តមានអ្នកសិល្បៈច្រើនទេ។ លោកថា អ្នកជិតដិតជាអ្នកសិល្បៈប្រមាណបីទៅបួនតុប៉ុណ្ណោះ ដែលលោកបានអញ្ជើញដើម្បីទទួលទានអាហារជួបជុំគ្នា។ លោកថា កូនប្រុសរបស់លោកមានឈ្មោះថា វីតាណាដេត ដែលជាតំណក់ឈាមរួមគ្នាជាមួយភរិយា ដែលរៀបការកាលពីអំឡុងខែមីនា ឆ្នាំ២០១៦កន្លងទៅ ។

តារាសម្តែងរូបនេះបញ្ជាក់ដែរថា លោកពិតជាមានអារម្មណ៍រំភើប និងទន្ទឹងរង់ចាំការកើតរបស់កូនប្រុសជាច្រើនខែហើយ ពេលនេះលោកបានបង្កើនសមាជិកក្រុមគ្រួសារម្នាក់ទៀត និងធ្វើឲ្យលោកបានយល់ច្បាស់ពីអារម្មណ៍ស្រលាញ់កូនដូចឪពុកទូទៅដែលមានចំពោះកូន។ លោកបញ្ជាក់ថា ជាភ័ព្វសំណាងកូនប្រុសរបស់លោកពិតជាបានចាប់កំណើតជាមួយនឹងការនាំមកនូវលាភផ្ទួនៗគ្នា ទាំងការរកទទួលទានជួលឡានតាក់ស៊ីកាន់តែរីកចម្រើន និងការថតខ្សែភាពយន្ត ក៏កាន់តែមានសន្ទុះទៅមុខ។ លោកថា ចំនួនរថយន្តដែលបានដាក់ឲ្យភ្ញៀវជួលកាន់តែកើន ចំណែកលោកក៏ទទួលបានការចុះកិច្ចសន្យាសម្តែងឲ្យផលិតកម្ម និងទូរទស្សន៍ក្នុងស្រុកមួយចំនួនផងដែរ។ លោកថា កូនប្រុសលោកនឹងក្លាយជាចំណែកជីវិតរបស់លោក និងភរិយា នឹងកាន់តែរិតចំណងស្នេហ៍រវាងលោក នឹងភរិយាកាន់តែមានភាពផ្អែមល្ហែមជាងមុន។

គួរបញ្ជាក់ដែរថា សិល្បករដែលបានបង្ហាញវត្តមានក្នុងពិធីជប់លៀងចេញខែកូនប្រុសតារាសម្តែងសឿន វីតានៅគ្រានោះ មានដូចជានាយគ្រឿន លោកងួន សុបិន្ត លោកភឹម តារាវិបុល ឌីជេកាកា លោក លឹម ជាឡាយ កញ្ញា សាឡាត់ ស្រីឡា កញ្ញាវ៉ាន់ វលក្ខណ៍ លោក រៀម រ៉ាម៉ូ លោកសួស សីហា និងផលិតករនៃផលិតកម្មមួយចំនួនផងដែរ៕ វឌ្ឍនា

...

IMG_3024 IMG_3015 IMG_3022 IMG_3020 IMG_3026 IMG_3036 IMG_3016 IMG_3010 IMG_3008 IMG_3003 IMG_3006 IMG_3000 IMG_3012

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print