បុរសម្នាក់ដេកស្លាប់ក្នុងកាប៊ីនរថយន្តមុខកំពង់ផែក្រុងព្រះសីហនុ សង្ស័យខ្សល់គរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើលបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងកាប៊ីនរថយន្តមុខកំពង់ផែក្រុងព្រះសីហនុ សង្ស័យខ្សល់គរ ។

ករណីដេកស្លាប់នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងនៅក្រុម១៧ ភូមិ៣ន សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលដេកស្លាប់ក្នុងរថយន្តមានឈ្មោះផាត សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត រស់នៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយរថយន្តនេះជារបស់ក្រុមហ៊ុនផែស្ងួត អូលែរ មានស្លាកលេខភ្នំពេញ 3C-9486 ។

ចំពោះមូលហេតុនេះត្រូវបានគេបញ្ជាក់ថា ស្លាប់ដោយសារខ្យល់គរ។ បច្ចុប្បន្នសពត្រូវបានមន្ត្រីជំនាញនគរបាលខេត្តប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ ឆ្លាម សមុទ្រ

...

IMG_8851 IMG_8852 IMG_8853

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print