កំពុងដេកលក់សុខៗ មមើរដើរទៅក្រោយផ្ទះធ្លាក់ពីជាន់ទី១ដល់ដីបាក់កជើងទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់កំពុងតែដេកលង់លក់សុខៗ ស្រាប់តែមមើរងើបឡើងដើរទៅមុខផ្ទះបណ្តាលឲ្យធ្លាក់ពីលើជាន់ទី១ដល់ដីបាក់កជើងទាំងសងខាងកាលពីវេលាម៉ោង០០ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ មករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៧៤២e1 ផ្លូវបេតុង សង្កាត់ផ្សារដេរប៉ូ២ ខណ្ឌទួលគោក ។

បុរសរងគ្រោះដែលធ្លាក់ពីជាន់ទី១ដល់ដីបាក់កជើងទាំងពីរនោះ ឈ្មោះថៃ តារា អាយុ២៩ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងដេកលង់លក់នៅក្នុងផ្ទះ ស្រាប់តែឮសំឡេងអ្នកជិតខាងហៅម្តាយឱ្យចុះមកក្រោម មើលកូនប្រុសរបស់គាត់ដែលបានធ្លាក់ពីលើផ្ទះជាន់ទីមួយ បណ្ដាលឲ្យបាក់កជើងទាំងសងខាង ។ ភ្លាមនោះម្តាយ និងក្រុមគ្រួសារ បាននាំគ្នាក្រោកពីដំណេកចុះទៅក្រោម ឃើញជនរងគ្រោះ កំពុងដេកថ្ងូរនិងមានរងរបយសបាកកជើងទាំងសងខាង ក៏នាំគ្នាដឹកទៅកាន់មន្ទីរពេទ្យឲ្យ គ្រូពេទ្យជួយសង្រ្គោះភ្លាមៗ ។

ម្តាយជនរងគ្រោះបានឲ្យដឹងថា ពីមុនមកកូនប្រុសគាត់ធ្លាប់ដេកមមើរដើរទៅរកបន្ទប់ទឹកម្តងហើយ តែលើកនោះគ្រាន់តែទៅដល់បន្ទប់ទឹកដឹងខ្លួន ក៏បានដើរត្រឡប់មកកន្លែងដេកវិញជាធម្មតា ។ ដោយឡែកលើកនេះ កូនរបស់គាត់បានដើរហួសបន្ទប់ទឹករហូតមកដល់ខាងក្រោយ និងដោយសារតែខាងក្រោយផ្ទះ គាត់មិនមានបង្កាន់ដៃការពារ ទើបធ្វើឲ្យកូនរបស់គាត់ដើរមកដល់បានធ្លាក់ទាំងជើងពីរមកក្រោមតែម្ដង។ ករណីនេះធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋជិតខាងចេញចេញមកមើលទើបដឹងថា ធ្លាក់ពីលើផ្ទះជាន់ទីមួយមកបាក់កជើងទាំងសងខាង ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈនៅឡើយ គ្រាដែលគ្រូពេទ្យកំពុងប្រើវិធីតឆ្ងឹងតាមក្បួនវេជ្ជសាស្រ្ត ៕ ប្រាថា្ន

...

ដេកមមើរ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print