ឃាត់ខ្លួនបុរសម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាលទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ១០៤E0 ផ្លូវលេខ១៤៤ ភូមិ៧ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រំលងអធ្រាត្រថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ ។

មន្រ្តីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យ-ឈ្មោះនូច សំផន  ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ចំណែកវត្ថុតាងចាប់យកមាន: -ក្រាមពណ៌សថ្លា១កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ខៀវ៩គ្រាប់  (សង្ស័យជាគ្រឿងញៀន)កញ្ជា១កញ្ចប់ ទូរស័ព្ទសាំងសុង១គ្រឿង ម៉ូតូ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BE-7964 ។

ប្រភពដដែរបានបន្តទៀតថា នៅមុខពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងល្បាតបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះជិះមកចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងតែឈររ៉េរា ភ្លាមនោះកម្លាំងបានឃាត់ខ្លួននិងឆែកឆេរ រកឃើញថ្នាំញៀនជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស តារា

...

FullSizeRender

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print