ត្រឡប់មកពីរាំធុងបាស់រំលោភបានម្តង បក្ខពួកមកក្រោយព្រួតចាប់រំលោភបូក បែកការណ៍ឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ ឃាត់ខ្លួនក្រោយទទួលពាក្យបណ្ដឹងរបស់នារីរងគ្រោះ ក្នុងករណីចាប់រំលោភបូកនៅវាលស្រែ។

ប្រតិបត្តិការខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះអនុវត្តបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះផល ភីន (ហៅជ័យ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា ការដែលកម្លាំងឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងក្រោយពីទទួលពាក្យបណ្ដឹង១ច្បាប់ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ របស់នារីម្នាក់ឈ្មោះ ស សម អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅក្នុងពាក្យបណ្ដឹងនោះបានប្តឹងឈ្មោះ ភីន(ហៅជ័យ) ឈ្មោះជ្រុញ អ្នកទាំង២នាក់នេះ រស់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងបក្ខពួក២នាក់ផ្សេងទៀត មិនសា្គល់អតសញ្ញាណថាបានចាប់រំលោភ ។

ក្នុងពាក្យបណ្ដឹងបានរៀបរាប់បន្តថា កាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ប៉ុន្មានថ្ងៃមុននេះ មានកម្មវិធីរាំធុងបាស់មួយនៅក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ លុះចប់កម្មវិធីខ្លួនបានដើរត្រឡប់មកផ្ទះវិញ ប៉ុន្តែត្រូវបានឈ្មោះ ផល ភីន ហៅជ័យ ចាប់រំលោភបានសម្រេចចំនួន១លើក ព្រមទាំងបក្ខពួកឈ្មោះ ជ្រុញ និង២នាក់ផ្សេងទៀតមិនស្គាល់អតសញ្ញាណ មកព្រួតគ្នាចាប់បម្រុងរំលោភបូក តែសំណាងនាងប្រឹងរើបម្រាស់ផងស្រែកឲ្យគេជួយ ទើបរួចផុតពីបញ្ហាខាងលើនេះ លុះថ្ងៃបន្ទាប់មកទៀត ឈ្មោះ ភីន និងបក្ខពួកបានគំរាមជាបន្តបន្ទាប់មិនឲ្យប្តឹងផ្តល់ ពុំដូច្នេះទេ ពួកគេនឹងសម្លាប់នាងចោលជាក់ជាមិនខាន ប៉ុន្តែក្នុងពាក្យបណ្តឹងនាងពុំបានទាមទារសំណងថ្លៃជំងឺចិត្តអ្វីនោះទេ គឺសុំឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីចុះ។

ប្រភពដដែលអះអាងបន្តទៀតថា ចំពោះជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនយកមកសួរនាំបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានរួមភេទជាមួយនាងបានសម្រេចចំនួន ១លើកពិតប្រាកដមែន ។ ករណីខាងលើនេះ នគរបាលជំនាញស្រុកក្រគរ កំពុងរាបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តអនុវត្តបន្តនៅរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ៕ ប៉ឹម ពិន

...

pur1 pur pur3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print