ក្រោយអាមេរិកស្និទ្ធរុស្ស៊ី ណាតូពឹងខ្លួនឯងទប់ទល់រុស្ស៊ី

ចែករំលែក៖

នៅពេលដែលអាមេរិកមានសញ្ញាល្អប្រសើរជាមួយប្រទេសរុស្ស៊ី ធ្វើឲ្យអឺរ៉ុប និងណាតូ ត្រូវតែរកវិធីសាស្ត្រការពារខ្លួនឯង ឈប់ពឹងទៅលើអាមេរិកទៀតហើយ។ កន្លងមកលោក ត្រាំ ក៏បានប្រកាសផងដែរថានឹងដកអាមេរិកចេញពីណាតូផងដែរ។

នៅពេលដែលអឺរ៉ុបរងការគំរាមកំហែងពីរុស្ស៊ី ណាតូមានតែពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯងដើម្បីការពារតែប៉ុណ្ណោះ។ កាលពីថ្ងៃទី៣០ ខែមករា ណាតូបានបង្ហាញសាច់ដុំយោធារបស់ខ្លួននៅជិតប្រទេស រុស្ស៊ី ដោយមាននាវាចម្បាំងសម្ពន្ធមិត្ត ជាច្រើនគ្រឿង កំពុងឆ្ពោះទៅកាន់សមុទ្រ ខ្មៅ ខណៈដែលរថក្រោះអាមេរិកបាន បាញ់លាន់សូររំពង នៅលើតំបន់ទំនាប ប៉ូឡូញ។

តាមការចុះផ្សាយរបស់ស៊ីអិនអិន នៅ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កង កម្លាំង ទ័ពជើងទឹក Standing Maritime Group 2 ដែលមាននាវាចម្បាំង៨គ្រឿងមកពី ប្រទេសសមាជិកណាតូ៨កំពុងតែធ្វើ ដំណើរទៅកាន់សមុទ្រខ្មៅ ដើម្បីចូលរួម ធ្វើសមយុទ្ធនៅក្បែរតំបន់ឆ្នេរប្រទេស រ៉ូម៉ានីដែលគេឲ្យឈ្មោះថាជា “ខែល សមុទ្រ”។

មន្ត្រីរបស់អង្គការណាតូម្នាក់បាន និយាយឲ្យដឹងថា នេះគឺជាការបង្ហាញឲ្យ ឃើញនូវឆន្ទៈរបស់ក្រុមសម្ពន្ធមិត្តដើម្បី ការពារប្រទេសជាមិត្តទាំងអស់ក្នុងការទប់ស្កាត់រាល់ការគំរាមកំហែងណាមួយ និង ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខដែន សមុទ្រក្នុងតំបន់។

នៅពេលដែលអឺរ៉ុបបាត់បង់អាមេរិក ដូចជាដូចជាការបាត់បង់ថ្នាក់ដឹកនាំសំខាន់ របស់ខ្លួនដោយអឺរ៉ុបត្រូវតែរៀបចំជាថ្មី ឡើងវិញទាំងទម្រង់សន្តិសុខ និងសេដ្ឋកិច្ច បើមិនដូច្នេះទេអឺរ៉ុបនឹងត្រូវបែកបាក់គ្នាជាមិនខាន។

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោក Vitaly Tretyakov បានបញ្ជាក់ថា វាសនាសហគមន៍អឺរ៉ុបនាពេលនេះមានភាពល្អប្រសើរ តែពេលខាងមុខមិនអាចប្រសើរដូចនេះឡើយ។ លោក Vitaly Tretyakov បានបញ្ជាក់ថា ស្ថានភាពនៅអឺរ៉ុបមិនខុសអ្វីពីជោគវាសនារបស់អតីតសហភាពសូវៀតនោះឡើយ។ សូវៀតបានរស់រានមានជីវិតជិត៧០ឆ្នាំ ជាពេលវេលាមួយយ៉ាងយូរ តែទីបំផុតក៏ត្រូវតែបែកបាក់។ ចំណែក សហគមន៍អឺរ៉ុបក៏នឹងត្រូវបែកបាក់ពេល មានអាយុកាលដូចទៅនឹងសូវៀតគឺអំឡុងឆ្នាំ២០២២ ខាងមុខ។

រយៈពេល៧០ឆ្នាំមិនមែនជាពេលវេលា ខ្លីនោះឡើយគឺត្រូវឆ្លងកាត់៣ជំនាន់មនុស្ស ដឹកនាំ។ ជំនាន់ជីតាបានបង្កើតឡើងនិងសាងសង់នូវអ្វីដែលថ្មីៗ។ ជំនាន់កូនចៅ ទទួលបានអ្វីដែលថ្មីៗពីជីតា ហើយប្រើ ប្រាស់វាមិនបានគិតដល់ភាពខុសឆ្គងនោះឡើយ។ ចំណែកជំនាន់កូនចៅគឺមិនបាន មើលឃើញពីភាពល្អឥតខ្ចោះដែលជំនាន់មុនបន្សល់ទុកនោះទេ។ លើសពីនេះទៅទៀតអ្នកជំនាន់ក្រោយបានបោះបង់ទស្សនៈ របស់អ្នកជំនាន់មុនបំផ្លាញអ្វីដែលអ្នកជំនាន់មុនខិតខំបង្កើតឡើងទីបំផុតក៏ដួលរលំ។ ប្រវត្តិសាស្ត្រសូវៀតបានវិវឌ្ឍដូចខាងលើ។

ពេលនេះសហគមន៍អឺរ៉ុបកំពុងតែធ្វើដំណើរតាមគន្លងសូវៀតនៅពេលដ៏ខ្លីខាងមុខ ជំនាន់ក្រោយរបស់អឺរ៉ុបនឹងក្លាយជាកម្លាំងនយោបាយដ៏សំខាន់របស់សហគមន៍៕

russi (1) russi (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print