ខ្សែប្រយុទ្ធ Leonardo Ulloa លែងចង់លេងឲ្យ Leicester Cityដោយចោទថាគ្រូបង្វឹកក្បត់ពាក្យសន្យា

ចែករំលែក៖

កីឡាករ Leonardo Ulloa ខ្សែប្រយុទ្ធ របស់ក្លិប Leicester City បានបញ្ជាក់ថា គាត់លែងចង់លេងឲ្យក្លិបនេះទៀតហើយដោយបានចោទប្រកាន់ថាគ្រូបង្វឹក Claudio Ranieri ក្បត់រូបគាត់ ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Ulloa រកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៣៣ដងឲ្យក្រុម Leicester City ដែលឈ្នះ ជើងឯកអង់គ្លេស Premier League កាល ពីរដូវកាលចាស់ ។

កីឡាករ Leonardo Ulloa បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ដោយក្តីគោរពចំពោះអ្នកគាំទ្ររបស់ក្លិបLeicester City ខ្ញុំចង់ប្រាប់ថា លោក Claudio Ranieri បានក្បត់រូបខ្ញុំ ហើយក្លិបនេះបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តឡើយ។ ខ្ញុំនឹងមិនលេងបាល់ទាត់ឲ្យក្លិបនេះទៀតទេ”។

ចំណែកនៅក្នុងបទសម្ភាសន៍ជាមួយនឹងSky Sports វិញ Ulloa បាននិយាយថា “ខ្ញុំ ចង់ចាកចេញពីក្លិប Leicester City តែក្លិបនេះមិនយកចិត្តទុកដាក់ពីសំណើសុំទិញរូបខ្ញុំពីសំណាក់ក្លិបដទៃទៀត។ស្ថានការណ៍ របស់ខ្ញុំនៅក្នុងក្លិបដូចជាមិនល្អទេបច្ចុប្បន្នហើយខ្ញុំត្រូវការចាកចេញដើម្បីរកឱកាស លេងជាជម្រើសដំបូង។ អ្នកចាត់ការទូទៅធ្លាប់បានប្រាប់ខ្ញុំកាលពីពីរទៅបីខែមុនថាប្រសិនបើមាន គេឲ្យថ្លៃ៤ទៅ៥លានផោន នោះក្លិបនឹងអនុញ្ញាតឲ្យខ្ញុំចាកចេញ។ ប៉ុន្តែខ្ញុំបានដឹងថាមានក្លិបផ្សេងគេហ៊ានឲ្យតម្លៃខ្លួនរបស់ខ្ញុំ ច្រើនជាងនេះទៅទៀតប៉ុន្តែក្លិបមិនយកមកពិចារណាឡើយ។ ថ្ងៃនេះគាត់បែរជាមកប្រាប់ខ្ញុំថាគាត់ចង់ ឲ្យខ្ញុំនៅបន្តលេងឲ្យក្លិបនេះទៀត។ តែប្រសិន ខ្ញុំបន្តនៅវានឹងប៉ះពាល់យ៉ាងខ្លាំងដល់អាជីពរបស់ខ្ញុំ”។

សារព័ត៌មានអង់គ្លេសបានផ្សាយថាក្លិបLeicester City បានបដិសេធសំណើទិញ កីឡាករ Ulloa ក្នុងតម្លៃខ្លួន៧លានផោន ពីក្លិប Sunderland ៕ ដេវីត

...

leonardo (2) leonardo (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print