ភ្នំពេញ ៖ ក្មេងទំម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈពួកគេបាននាំគ្នាឈរកាន់ដំបងនៅតាមផ្លូវសាធារណៈ ធ្វើអោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកកាត់មានការភ័យខ្លាច ហើយបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ទើបឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួន។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅមុខវត្តទឹកថ្លាតាមបណ្តោយផ្លូវសហព័ន្ធរុស្សីភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្មេងទំនើងរូបនេះមានឈ្មោះ ហង្ស សីហា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សរៀននៅសាលា១០០ខ្នង ស្នាក់នៅផ្ទះលេខ២០ភូមិចុងថ្នាល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ថា មានក្មេងទំនើងមួយក្រុមមានគ្នាបួននាក់កំពុងឈរកាន់ដំបងនៅមុខវត្តទឹកថ្លាដូចជាកំពុងចាំវាយអ្នកណាម្នាក់ធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងអ្នកនៅម្តុំនោះមានការភ័យខ្លាចយ៉ាងខ្លាំងហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលកំពុងតែល្បាតតាមផ្លូវបានចុះមកដល់ចំណុចខាងលើ ក៍ឃាត់ខ្លួនបានក្មេងទំនើងម្នាក់ក្នុងចំណោមបក្សពួក៤នាក់នេះតែម្តងហើយបាននាំខ្លួនយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ។
នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងរូបនោះបានឆ្លើយសារភាពថា ដោយសារតែមានក្រុមក្មេងស្ទាវមួយក្រុមចាំវ៉ៃបងប្រុសរបស់គេ ទើបគេឈរចាំវ៉ៃក្រុមក្មេងស្ទាវនោះវិញ ។
បច្ចុប្បន្នក្មេងទំនើងរូបនោះកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធី ៕ តុង សីហា