ខឹងក្មេងបាញ់កាំភ្លើងជ័រត្រូវខ្លួនស្ទុះទៅវាយបំផ្លាញទ្រព្យម្ចាស់ផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះថាបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុង-ខេត្តស្វាយរៀង ។

នគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា យុវជនខាងលើមានឈ្មោះ សំ ថងឌី អាយុ១៨ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ-ឃុំកើតហេតុ។

ប្រភពខាងលើបន្តថា ជនសង្ស័យបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងម្ចាស់ផ្ទះរបស់ឈ្មោះអៀង ផល្លី ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុ ខណៈដែលឲ្យក្មួយបង្កើតឈ្មោះ ជា សំអន នៅចាំផ្ទះម្នាក់ឯង ។ ចំពោះទ្រព្យសម្បត្តិនិងសម្ភារដែលខូចខាតរួមមាន៖ កង្ហារ, ទូរទស្សន៍, ឆ្នាំងដាំបាយអគ្គីសនី, ទូឈើដាក់ខោអាវ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មកពីគេខឹងក្មួយម្ចាស់ផ្ទះយកកាំភ្លើងជ័របាញ់ក្មេងៗលេង ហើយក៏ត្រូវរូបខ្លួនចំឆ្អឹងខ្នងដែលកំពុងអង្គុយផឹកនោះធ្វើឲ្យគេខឹងក៏ស្ទុះទៅវាយឈ្មោះ ជា សំអន ដែលជាក្មួយរបស់ម្ចាស់ផ្ទះមួយដៃត្រូវចំក្បាល ហើយក៏មានការប្រតាយប្រតប់គ្នាទៅវិញទៅមក។

ប្រភពដដែលបន្តថា ក្រោយមកក្មួយម្ចាស់ផ្ទះក៏រត់ចេញពីក្នុងផ្ទះបាត់ធ្វើឲ្យរូបគេខឹងរឹតតែខ្លាំងក៏ទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិតែម្តង ។ ក្រោយពីសាកសួរយុវជនខាងលើរួចសមត្ថកិច្ចបានកសាងសំណុំរឿងទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន

...

svr svr1 svr2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print