រដ្ឋបាលរាជធានី បាននឹងកំពុងជីកដាំគ្រឹះបង្គោលភ្លើងបំភ្លឺផ្លូវសំខាន់ៗ៦ខ្សែ ដើម្បីលើកសោភណ្ឌភាពនិងទប់ស្កាត់បទល្មើសផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍រួមនឹងការទប់ស្កាត់បាននូវបទល្មើសផ្សេងៗទៀត ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានសោភណ្ឌភាពមួយកម្រិតបន្ថែមទៀត ផងនោះរដ្ឋបាលរាជធានីបាននឹងកំពុងជីកដាំគ្រឹះបង្គោលភ្លើងបំភ្លឺផ្លូវលើផ្លូវសំខាន់ៗ៦ខ្សែបន្ថែមទៀត ទាំងនៅកណ្តាលក្រុងនិងនៅជាយក្រុង។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជីកដាំគ្រឹះបង្គោលភ្លើងបំភ្លឺផ្លូវ៦ខ្សែ ហើយកំណាត់ផ្លូវដែលបាននឹងកំពុងជីកដាំគ្រឹះទាំងនេះរួមមាន៖

ទី១-ផ្លូវជាតិលេខ១ ចាប់ពីវត្តក្តីតាកុយដល់ព្រំប្រទល់ខេត្តកណ្តាល ។

ទី២-ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅដល់ព្រំប្រទល់ខេត្តកណ្តាល។

ទី៣-ផ្លូវលេខ៧០ និងផ្លូវលេខ២៧៣ ចាប់ពីរង្វង់មូលស្តាតចាស់ដល់អង់តែនទួលគោក។

ទី៤-ផ្លូវលេខ៣៥៥ ចាប់ពីអង់តែនទួលគោកដល់រង្វង់មូលកាំកូ។

ទី៥-ផ្លូវលេខ១៩២៨ ឬវិថី ម៉ុង រិទ្ធី ចាប់ពីរង្វង់មូលកាំកូដល់ផ្លូវលេខ២០១១។

ទី៦-ផ្លូវអមសងខាងប្រឡាយបាក់ទូក សង្កាត់ទួលសង្កែ៕ សំរិត

...

somrith1 somrith somrith2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print