Lallana ជាប់ជាកីឡាករអង់គ្លេសល្អបំផុតប្រចាំឆ្នាំ២០១៦

ចែករំលែក៖

យោងតាគេហទំព័រផ្លូវការរបស់ Liverpool ចេញផ្សាយថា កីឡាករ Adam Lallana ត្រូវបានបោះជាឆ្នោតជាកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេសល្អបំផុតប្រចាំ ឆ្នាំ២០១៦ ។

ខ្សែបម្រើវ័យ២៨ឆ្នាំដែលជំនាញប្រើទាំងជើងឆ្វេង និងជើងស្តាំរូបនេះ ដែលទើបបន្ត កុងត្រាថ្មីជាមួយក្រុមលោក Jurgen Klopp ទទួលបានសំឡេងគាំទ្រ៣៩ភាគរយពីអ្នកគាំទ្រអង់គ្លេស ដោយផ្ដួលខ្សែប្រយុទ្ធ Jamie Vardy មកពី Leicester City មានសំឡេង គាំទ្រ១២ភាគរយ និង Wayne Rooney របស់ Manchester United មានសំឡេង គាំទ្រ៨ភាគរយ ។

កីឡាករ Adam Lallana បាននិយាយ ទាំងត្រេកអរថា “នេះគឺជាកិត្តិយសដ៏ធំបំផុតសម្រាប់ខ្ញុំ។ ការធ្វើបានល្អជាមួយ Liverpool រដូវកាលថ្មីជាផ្នែកមួយឲ្យខ្ញុំអាចឈ្នះពាននេះហើយខ្ញុំសង្ឃឹមថា និងអាចធ្វើបានល្អដូចគ្នាជាមួយក្រុមជម្រើសជាតិ” ៕ ដេវីត

...

Lallana (ស្តាំ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print