ព្រះរាជអាជ្ញាខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនធ្វើធ្នាក់ចាប់មុខសញ្ញាចែកចាយថ្នាំញៀនបានម្នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានដឹកនាំកម្លាំង ប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វើជាធ្នាក់ដើរតួជាអ្នកសុំទិញគ្រឿងញៀន ពីមុខសញ្ញាចែកចាយដើម្បីចាប់ឃាត់ខ្លួន និងរឹបអូសយកវត្ថុតាង ។

ប្រភពព័ត៌មានបានឲ្យដឹងថា នេះជាមុខសញ្ញាជួញដូរ និងចែកចាយថ្នាំញៀនដ៏សកម្មក្នុងស្រុកកំពង់ស្វាយ និងទីរួមខេត្តកំពង់ធំ ដែលមានបក្ខពួកនាំយកមកពីភ្នំពេញ ត្រូវជាកូនប្រុសរបស់ អតីតនគរបាល ម្នាក់នៅស្រុកកំពង់ស្វាយ ដែលគាត់បានស្លាប់ទៅហើយ ក្រោយពីឪពុកបានស្លាប់ ជនសង្ស័យបានធ្វើជាអ្នក ចែកចាយថ្នាំញៀន ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យដឹង កាលពីរសៀលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លោកបានបញ្ជាឲ្យភ្នាក់ងារម្នាក់ ដើរតួរជាអ្នកសុំទិញថ្នាំញៀន ក្រោយមកក៏បានណាត់គ្នាឲ្យជនសង្ស័យនាំយកថ្នាំមកឲ្យ ពេលនោះសមត្ថកិច្ចក៏បានចាប់ឃាត់ឆែករកឃើញថ្នាំញៀនប្រភេទ បេតមហ្វេតាមីន ចំនួន១១កព្ចាប់ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តបន្ទាប់ រកអ្នកទិញ និងអ្នកលក់ ដើម្បីទប់ស្កាត់ការចែកចាយដល់យុវ័យ និងសិស្សសាលាដែលកំពុងតែប្រឈមមុខនិងបញ្ហាគ្រឿងញៀននេះ និងបានសំណូមពរ ឲ្យមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ អប់រំកូនចៅបន្ថែមទៀត ឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន ជាថ្នាំញៀនដែលបំផ្លាញប្រព័ន្ធសរសៃប្រសាទខួរក្បាល ធ្វើឲ្យបាត់បង់ការចងចាំ លែងស្គាល់ឪពុកម្តាយ បងប្អូន លែងដឹងខុសត្រូវក្លាយជាមនុស្សកាចសាហាវ និងប្រព្រឹត្តអំពើហិង្សាដោយមិនដឹងខុសត្រូវ បាត់បង់កិត្តិយស ខូចអនាគត ដូច្នេះសុំឲ្យបងប្អូននិងអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះកូនចៅឲ្យបានល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន៕ ប៊ុន រិទ្ធី

...

IMG_4153 IMG_4154 IMG_4155

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print