នគរបាលចាប់ក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន៤នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលការិយាល័យបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៤នាក់ ខណៈពួកគេកំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀន តាមផ្លូវសាធារណៈ ស្ថិតនៅទីតាំងផ្សេងគ្នា។

ការចុះបង្ក្រាបនេះបានធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសាស្ត្រ ស្រុកប្រាសាទបាគង និងក្នុងក្រុង-ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានទី១/ឈ្មោះ យន់ បាយ័ន្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាអ្នកប្រើប្រាស់) ទី២/ឈ្មោះ បាត់ មុន អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (ជាអ្នកប្រើប្រាស់) ទី៣/ឈ្មោះ កែវ គឹម រិន ហៅ ម៉ាប់ វី ជ្រុយ ភេទប្រុសអាយុ២៣ឆ្នាំ គ្មានមុខរបរ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាអ្នកជួញដូរ) ទី៤/ឈ្មោះ គិត ប៊ុន ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសន្តិសុខ ឯកជន ស្នាក់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាអ្នកជួញដូរ) ។

ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យ៤នាក់ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ ស្មើទម្ងន់ ១,០ក្រាម ,ទូរស័ព្ទដៃ ចំនួន២គ្រឿង, ម៉ូតូ១គ្រឿងម៉ាកហុងដាសង់ប៊ិច ពណ៌ខ្មៅ និងឧបករណ៍ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ។

ជនសង្ស័យទាំង៤នាក់ ក្នុងនោះ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅកាន់មណ្ឌលកែប្រែអប់រំ ចំណែក ជនសង្ស័យ២នាក់និងវត្ថុតាងបញ្ជូនទៅតុលាការខេត្តនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ប៊ុន រិទ្ធី

...

IMG_4170IMG_4171IMG_4172IMG_4159IMG_4157IMG_4156

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print