នគរបាលប៉ុស្តិ៍ចោមចៅចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោង នៅជាប់បន្ទាយ៩៩

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅនិងកម្លាំងប្រជាការពារសង្កាត់ចោមចៅបានឆ្មក់បង្ក្រាបទីតាំងសង្វៀវបញ្ជល់មាន់និងអាប៉ោង កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅជាប់បន្ទាយ៩៩ ភូមិទួលព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតមាន់៥ក្បាល និងសម្ភារលេងអាប៉ោងមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា មួយរយៈដើមឆ្នាំ២០១៧នេះនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានបទល្មើសកើនឡើង លោកអធិការនគរបាលខណ្ឌបានបញ្ជាឲ្យបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋានឲ្យអស់ទើបនៅថ្ងៃកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសហការជាមួយកម្លាំងប្រជាការពារសង្កាត់ចោមចៅបានចុះបង្ក្រាបទីតាំងខាងលើជាក់ស្តែង និងដកហូតមាត់៥ក្បាល រួមទាំងសម្ភារលេងល្បែង(អាប៉ោង)មួយចំនួនទៀត ដោយឡែកអ្នកញៀនល្បែងទាំងនោះបានរត់បាត់អស់។

ក្រោយពីការបង្ក្រាបមាន់ទាំងអស់និងសម្ភារលេងអាប៉ោងយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅបណ្ណោះអាសន្ន៕ សុខាសែនជ័យ

...

sokha4 sokha3 sokha5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print