មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»​ រំឮកខួបអនុស្សាវរីយ៍នៃដំណើរការ​ចេញផ្សាយគម្រប់ឆ្នាំទី៨របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្នាក់ការធំមជ្ឈមណ្ឌលព័ត៌មាននគរវត្ត បានរៀបចំពិធីរំឮកខួបអនុស្សាវរីយ៍នៃដំណើរការផ្សាយ កាសែត ទស្សនាវដ្តី គេហំទំព័រ និងរោងពុម្ព គម្រប់ឆ្នាំទី៨ ក្រោមការអញ្ជើញជាកិត្តិយសពីលោកស្រី អគ្គនាយិកា លោកប្រធានទីប្រឹក្សា ថ្នាក់ដឹកនាំ ការិយាល័យនិពន្ធ បច្ចេកទេស រដ្ឋបាល រោងពុម្ព និងបុគ្គលិកមកតាមបណ្តារាជធានីខេត្តយ៉ាងច្រើនកុះករ ។

ខួបរំលឹកអនុស្សាវរីយ៍ឆ្នាំទី៨នៃដំណើរការចេញផ្សាយរបស់ គេហទំព័រ កាសែត ទស្សនាវដ្តី រោងពុម្ពព្រះនរាយណ៍ ក៏ដូចជាគេហទំព័រ នគរដ្រេហ្គន គឺធ្វើដូចឆ្នាំកន្លងទៅៗ ដើម្បីជាការផ្តល់យោបល់គ្នាទៅវិញទៅមកចំពោះបេសកកម្មការងាររៀងៗខ្លួនឲ្យមានការរីកចម្រើន ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ត្រូវលើកជាប្រធានបទជូនថ្នាក់ដឹកនាំធ្វើការណែនាំ សម្របសម្រួលផ្តល់ជាគំនិត និងលើកទិសដៅសម្រាប់ឆ្នាំបន្តទៀតៗ ធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ដែលជាព័ត៌មានទាន់ហេតុការណ៍ ទទួលបានការគាំទ្រពីអតិថិជនក្នុង និងក្រៅប្រទេសកាន់តែមានសក្តានុពល ។

លោកស្រីអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្តបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ផ្នែក ក៏ដូចជាថ្នាក់ដឹកនាំទាំងមូល តែងតែសហការ សាមគ្គីផ្ទៃក្នុងផលិតនូវព័ត៌មានទាន់ហេតុការណ៍ទាំងព័ត៌មានជាតិ អន្តរជាតិ ទទួលបានការចំណាប់អារម្មណ៍ពីអតិថិជន ពិសេសទទួលបាននូវដៃគូផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត ។ លោកស្រីបានជំរុញឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកត្រូវបន្តយកចិត្តទុកដាក់តាមតួនាទីភារកិច្ច ផលិតនូវព័ត៌មានឲ្យកាន់តែប្រសើរជាងនេះ សម្រាប់បំពេញតម្រូវការអ្នកអាន ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់យើង ។

នៅក្នុងពិធីរំឮកខួបអនុស្សាវរីយ៍ដំណើរការចេញផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មាននគរវត្តឆ្នាំទី៨នេះផងដែរ ក៏បានរៀបចំនូវពិធីទទួលទានអាហារជួបជុំគ្នា ជាមួយនឹងការរាំរែកយ៉ាងសប្បាយរីករាយ និងបង្ហាញពីភាពស្និទ្ធស្នាលបំផុតរវាងថ្នាក់ដឹកនាំ ជាមួយនឹងបុគ្គលិក ក៏ដូចជាបុគ្គលិកទាំងអស់ត្រូវមានប្រស្រ័យទាក់ទងគ្នាគ្រប់កាលៈទេសៈ ៕

...

20170201171902__MG_9734IMG_3094IMG_3084

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print