បុរសម្នាក់កាប់ដើមឈើ ក្នុងចំការផ្លាត់ស្នៀតដួលសង្កត់លើខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់ទៅកាប់រំលំដើមឈើក្នុងដីចំការមួយកន្លែងក៍ផ្លាត់ស្នៀតដួលសង្កត់មកត្រូវខ្លួនឯងស្លាប់ភ្លាមៗ ចោលប្រពន្ធនឹងកូនយ៉ាងអណោចអធម៌បំផុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧ត្រង់ចំណុចចន្លោះបង្គោលតំរុយលេខ២៤នឹង២៥ ស្ថិតនៅក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ក្លាន បើក ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិចារ៉ាយ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច៕ វុទ្ធឦសាន

...

IMG_0768 IMG_0769 IMG_0770 IMG_0771 IMG_0772

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print