យកគ្រឿងចក្រស៊ីឈ្នួលកាយព្រៃ ប៉ះចំគ្រប់មីនសន្សល់ទុកសម័សង្គ្រាមភ្ទុះរងរបួសធ្ងន់

ចែករំលែក៖

ខេត្តឧត្តមានជ័យ ៖ បុរស់ជាអ្នកបើកអេស្កាវ៉ាទ័រម្នាក់បានរងរបួសធ្ងន់ដោយសារតែអំបែងគ្រប់មីនផ្ទុះសាច់ចំជាច្រើនកន្លែង កាលពីល្ងាចថ្ងៃទី1ធ្នូរឆ្នាំ2017។ នៅគ្រាដែលបុរសរូបនោះបានស៊ីឈ្នួលបើកគ្រឿងចក្រកាយព្រៃអោយគេ នៅលើផ្ទៃដីមួយកន្លែងស្ថិតនៅក្នុងភូមិ តាមាន ឃុំបេង ស្រុកបន្ទាយអំពិលខេត្តមានជយ័។

បុរសដែលរងគ្រោះដោយសារតែគ្រប់មីនកប់នៅក្នុងដីដែលបានបន្សល់ទុកកាលពីសមយ័សង្គ្រាម នោះ ត្រូវបានគេស្គាល់ឈ្មោះ ឃុំ រស្មី ភេទប្រុសអាយុ២៣ឆ្នាំរស់នៅ ភូមិក្បាលមួកឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ករណីដែលបានបង្ករឡើងដោយសាតែគ្រប់មីន បានបង្ករអោយមានការខូចខាតគ្រឿងចក្រម៉ាក អេស្កាម៉ូទរ័តិចទួចរីឯ បុរសដែលជាតែកុងបានទទួលរងរបួសជាទម្ងន់។

ក្រោយពេលកើតហេតុភ្លៀមៗនោះកងកំលាំងអធិការដ្ឋាននគបាលស្រុកបន្ទាយអំពិលបានចុះទៅជួយអន្តរាគមន៍និងពិនិត្យដល់កន្លែងកើតហេតុតែម្ដង និងជួយដឹកជញ្ជូនជនរងគ្រោះមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តឧត្តមានជយ័ ៕

...

IMG_0763 IMG_0764 IMG_0765 IMG_0766 IMG_0767

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print