ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងពីបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានចុះបង្រ្កាប និងឃាត់ខ្លួនជន សង្ស័យ០១នាក់ជាក់ស្តែង ពីបទសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះ លេខ៤៤ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ វិត ទឹងហាយ ហៅ ហាយ ភេទ ប្រុស អាយុ ៥៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញ- លក់អេតចាយ ស្នាក់នៅផ្ទះជួលលេខ៥៤ ភូមិរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យក ៖ -ក្រាមពណ៌សថ្លា១កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ), បំពង់កែវសម្រាប់ជក់គ្រឿងញៀន១, ដបកែច្នៃជាឧបរណ៍សម្រាប់ជក់គ្រឿងញៀន១, ដែកកេសហ្គាសចំនួន៦។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទីសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

...

leng (1) leng (2) leng (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print