នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ជនសង្សយ័៤នាក់ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនត្រូវនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខសាលាបឹងត្របែក ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនកើតហេតុសមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្នាន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញបុរសម្នាក់ដូចជាសង្ស័យ ក៏បានឃាត់ខ្លួន ហើយឆែកឆេររកឃើញគ្រឿងញៀន បន្ទាប់មក ក៏បានធ្វើការសាកសួរថា ទិញគ្រឿងញៀនមកពីយុវជន២នាក់រួមនិងក្មេងម្នាក់ទៀតដែលជាអ្នកចែកចាយគ្រឿងញៀន នៅពេលដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន នឹងធ្វើការឆែកឆេរ ក៏បានឃើញថ្នាំញៀន១កញ្ចប់ធំ រួមមានដាវមួយដើម នឹង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកប៉ុស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

...

sor sor4 sor3 sor2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print