អាវុធហត្ថឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើទំនុកចិត្តតាមអំណាចតុលាការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាកម្លាំងមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះអនុវត្តន៍ដីកា(បញ្ជាឲ្យចូលខ្លួន) របស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ដោយចោទពីបទរំលោភលើទំនុកចិត្ត។

ប្រតិបត្តិការខាងលើនេះអនុវត្តន៍ឡើងនៅវេលាម៉ោង ៨និង ១៥នាទីប្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្ថាន្នី សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

អាវុធហត្ថខេត្តពោធិ៍សាត់ដែលបានចុះក្នុងកិច្ចប្រតិបត្តិការងារនេះប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងអនុវត្ត(ឃាត់ខ្លួន)ឈ្មោះ ឡឹក សុកាន់ ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយជ្រំថ្មី ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (មកស្នាក់នៅកន្លែងឃាត់ខ្លួនខាងលើ)។ ប្រភពព័ត៌មានខាងលើបន្តថា កិច្ចសហការគ្នាឃាត់ខ្លួនជនសង្ស័យរូបនេះ អនុវត្តឡើងតាម(ដីកាបញ្ជាឲ្យចូលខ្លួន) លេខ ០៧ ដក បខ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ចេញដោយលោក តូច សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ដោយចោទពីបទ(រំលោភលើទំនុកចិត្ត) ប៉ុន្តែគេពុំបានច្បាស់លាស់អំពីជនសង្ស័យជាប់ពាក់ព័ន្ធអ្វីខ្លះ ហើយប្រព្រិត្តនៅពេលណាកន្លែងណានោះទេ គ្រាន់តែគេដឹងខ្លះៗរឿងលុយកាក់ច្រើនណាស់។ ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនតាមដីកាតុលាកា រួមទាំងរថយន្តជនសង្ស័យចំនួន ១គ្រឿងដែរនោះ បានប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង នាំខ្លួនទៅសាលាដំបូងខេត្តបាត់ដំបង៕

ប្រភពព័ត៌មានផ្សេងមួយទៀតគេស្គាល់គាត់ច្បាស់ណាស់ឈ្មោះ ឡឹក សុកាន់ ហៅឡូ ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយជ្រំថ្មី ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គាត់ជាថៅថ្មកម្ទេចភ្នំ នៅក្នុងមូលដ្ឋាននោះតែម្តង និងម៉ៅការសាងសង់ផ្លូវថ្នល់ផងដែរ ហើយទំនងគាត់ក្ស័យធុន៕ ប៉ឹម ពិន

...

pur (1) pur (2) pur (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print