ផ្ទុះអំពើហិង្សានៅពេលអ៊ីស្រាអែលឈូសឆាយទីតាំងរស់នៅខុសច្បាប់

ចែករំលែក៖

ប៉ូលិសអ៊ីស្រាអែលរងការថ្កោលទោសប្រឆាំងយ៉ាងខ្លាំងពីក្រុមជនជាតិជ្វីហូនៅពេលដែលបានឈូសឆាយផ្ទះពលរដ្ឋសាងសង់ខុសច្បាប់នៅតំបន់ Amona តាមសេចក្តី សម្រេចរបស់តុលាការ។

បណ្តាញទូរទស្សន៍អ៊ីស្រាអែលបាន ផ្សាយថាប៉ូលិសរាប់ពាន់នាក់ និងរថយន្ត ក្រុងជាច្រើនគ្រឿងចូលទៅតំបន់ Amona ដើម្បីឈូសឆាយផ្ទះអនាធិបតេយ្យយកទីធ្លា។ នៅមុនពេលអនុវត្តសាលក្រម ទាហានអុីស្រាអែលបានបញ្ជាឲ្យពលរដ្ឋជម្លៀសចេញពីទីនោះក្នុងរយៈពេល៤៨ម៉ោង។ មិនត្រឹមតែប៉ុណ្ណោះប៉ូលិសបានទប់ស្កាត់ ផ្លូវចូលទៅកាន់តំបន់ Amona ផងដែរ។

ប៉ុន្តែក្រុមពលរដ្ឋរាប់រយនាក់ដែលរស់នៅទីនោះបានប្រឆាំងនឹងការសម្រេចរបស់តុលាការដោយបានធ្វើបាតុកម្មប្រឆាំងរា រាំង ការអនុវត្តច្បាប់របស់ប៉ូលិស។ ក្រុមបាតុករបានទប់ស្កាត់ប៉ូលិសដែលចូលទៅរុះរើផ្ទះរបស់ពួកគេ ចំណែកប៉ូលិសវិញបានស្នើឲ្យពលរដ្ឋចាកចេញដោយសន្តិភាព។

អ្នកនាំពាក្យស្នងការប៉ូលិសលោក Micky Rosenfeld បានប្រកាសឲ្យដឹងថាមានពលរដ្ឋប្រមាណ ៦០០នាក់មិនមែនជាអ្នករស់នៅទីនោះបាននាំគ្នាមកចូលរួមធ្វើបាតុកម្មតវាប្រឆាំងនឹងការអនុវត្តសាលក្រម។ ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយប៉ូលិស ដោយបានគប់ដុំថ្មទៅលើក្រុមប៉ូលិសទៀតផង បណ្តាលឲ្យប៉ូលិស២០រងរបួសស្រាល និងក្រុមបាតករ១៣នាក់ត្រូវបានចាប់ខ្លួន។

តំបន់តាំងទីលំនៅអនាធិបតេយ្យស្ថិតនៅAmona ភាគខាងកើតទីក្រុង Ramallah ដែលសាងសង់ឡើងដោយក្រុមជនជាតិអុីស្រាអែល នៅលើដីឯកជនរបស់ជន ជាតិប៉ាឡេស្ទីន ដោយមិនបានសុំច្បាប់ អាជ្ញាធរក្នុងតំបន់ដែលនៅទីនោះមានលំនៅឋានប្រមាណ១០០ខ្នង។
នេះជាទីតាំងដែលរដ្ឋាភិបាលអុីស្រាអែលចាត់ទុកថាខុសច្បាប់ ប៉ុន្តែនៅមានទីតាំងសាងសង់លំនៅឋាន១២០កន្លែងទៀតនៅតំបន់ដែលមានវិវាទដែលរដ្ឋាភិបាលចាត់ទុកថាជាការស្រពច្បាប់ ប៉ុន្តែសហគមន៍អន្តរជាតិចាត់ទុកថាជាការខុសច្បាប់ ដោយបានសាងសង់នៅលើដីប៉ាឡេស្ទីនត្រូវអ៊ីស្រាអែលគ្រប់គ្រងនៅក្នុងសង្គ្រាមកាលពីឆ្នាំ១៩៦៧។

សកម្មភាពសាងសង់លំនៅឋានរបស់អ៊ីស្រាលលើទឹកដីវិវាទនៅតែបន្តជាហូរហែ។ ជាក់ស្តែង កាលពីថ្ងៃទី១ ខែកុម្ភៈ រដ្ឋាភិបាលបានអនុញ្ញាតឲ្យចាប់ផ្តើម ការដ្ឋានសាងសង់ជម្រកស្នាក់៣.០០០ខ្នងនៅក្នុងតំបន់ West Bank គឺជាការបន្ថែមការស្នាក់ដ៏ច្រើនកំឡុងពេលដែលប្រធានាធិបតីថ្មីអាមេរិក ទើបតែឡើងមកចូលកាន់ តំណែង។

យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានបញ្ជាក់ថា ការអនុញ្ញាតឲ្យ ចាប់ផ្តើមសាងសង់ជម្រកស្នាក់នៅនេះគឺវាបានធ្វើឲ្យជីវិតរស់នៅក្នុងតំបន់ West Bank ត្រឡប់មកកាន់ភាពប្រក្រតីឡើងវិញក្រោយពេលដែលផែនការនេះត្រូវបានផ្អាកជា បណ្តោះអាសន្ននៅក្នុងរដ្ឋាភិបាលរបស់ លោក អូបាម៉ា កន្លងមក។

បើទោះបីជាយ៉ាងណាក្តី ការសាងសង់ ជម្រកស្នាក់នៅនេះ មិនស្ថិតនៅក្រោមច្បាប់ អន្តរជាតិនោះទេដោយសារតែអ៊ីស្រាអែលសាងសង់នៅលើដីដែលខ្លួនកាន់កាប់ក្នុងកំឡុងសង្គ្រាមឆ្នាំ១៩៦៧ ដែលប៉ាឡេស្ទីន កំពុងទាមទារយកមកជារដ្ឋរបស់ខ្លួនវិញនោះ។

សកម្មភាពរបស់អ៊ីស្រាលក្រោយពេលដែលទទួលបានការគំាទ្រពីប្រធានាធិបតីថ្មីអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះអុីស្រាអែលបានស្នើអាមេរិកប្តូរស្ថានទូតទៅកាន់តំបន់ហ្ស៊េរូហ្សាឡឹមដែលមានវិវាទជាមួយប៉ាឡេស្ទីនទៀតផង៕

Israel (3) Israel (2) Israel (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print