ឆែកឆេរមិនឃើញមានថ្នាំញៀន តែយកទៅធ្វើតេស្តទឹកនោមមានសារធាតុញៀន!!

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋបាលស្វាយស សហការគ្នាបង្រ្កាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនមុខសញ្ញាបានម្នាក់រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន កាំបិតសាំងគីមចំនួន២ថែមទៀត។

ករណីនេះ ធ្វើឡើងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍ សាត់។

កម្លាំងចុះប្រតិបត្តិការខាងលើប្រាប់ថា កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនម្នាក់ឈ្មោះ គង់ សេរីឈុន ហៅលន់ ភេទប្រុស អាយុ៤៧ឆ្នាំ ។ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីកម្លាំងខាងលើបន្តថា ក្នុងការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា គេរកមិនឃើញមានថ្នាំញៀនទេ គ្រាន់តែរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនខ្លះៗ និងឆែកឆេរកឃើញកាំបិតសាំងគីមចំនួន២។ ប្រភពខាងលើបន្តទៀតថា ជនសង្ស័យជាមុខសញ្ញាបានយកទៅធ្វើតេស្តទឹកនោម ឃើញថាមានផ្ទុកនៅសារធាតុញៀន ។ ដូច្នេះកម្លាំងបំពេញនីតិវិធីបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីអនុវត្តន៍បន្តនារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ៕ បឹុម ពិន

...

190d25d4-c0e1-4c10-8947-c5e3e25fc488 8798b551-ddd7-4b0c-8792-5a4fbef39b9e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print