ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំនៃអគារសេនាធិការដ្ឋាន ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការលើការងារតាមផែនជំនាញនីមួយៗ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ស្នងការរង ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបបានអញ្ជើញចូមរួមផងដែរ ៕
...