មន្ត្រីនគរបាលស្រុកឱរ៉ាល់ម្នាក់ ពាក់ព័ន្ធនឹកករណីដឹកជញ្ចូនឈើ ខណៈកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺបង្ក្រាបបានរថយន្តដឹកឈើធ្នង់ចំនួន២គ្រឿង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើចំនួន ២គ្រឿង កាលពីទៀបភ្លឺ ថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ម្ចាស់ឈើត្រូវបានគេសង្ស័យថា ជាមន្រ្តីនគរបាលម្នាក់ ក្នុងស្រុកឱរ៉ាល់ ដែលកំពុងរកស៊ីឈើខុសច្បាប់ដុះស្លែយូរឆ្នាំ។

ការបង្ក្រាបរថយន្តទី១ ធ្វើឡើងនៅឃុំហោងសំណំ ស្រុកឱរ៉ាល់ និងមួយគ្រឿងទៀត នៅឃុំតាំងក្រូច ស្រុកសំរោងទង ចំណែកអ្នកបើករថយន្តបានចុះរត់ចូលព្រៃបាត់អស់។

មន្រ្តីរដ្ឋបាលព្រៃឈើបានអះអាង រថយន្តទាំង២គ្រឿងនេះ ជារបស់ឈ្មួញរកស៊ីឈើខុសច្បាប់ដុះស្លែយូរឆ្នាំ ដែលម្នាក់ជាមន្ត្រីនគរបាលម្នាក់ នៅស្រុកឱរ៉ាល់នោះតែម្តង និងមួយគ្រឿងទៀតមានម្ចាស់ឈ្មោះ ទុយ មាន មុខរបរជួលរថយន្តដឹកដី។ ប៉ុន្តែពេលនេះ ឈើ ខុសច្បាប់ទាំងនោះ កម្លាំងជំនាញនៅមិនទាន់ចុះវាស់វែងនៅឡើយទេ៕

...

IMG_0832 IMG_0833 IMG_0834

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print