ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកប្រធានាធិបតី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា លោក U Htin Kyaw និងលោកស្រី បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា ចាប់ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៧ តប តាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីមីយ៉ាន់ម៉ា នឹងចូលក្រាបបង្គំគាល់ព្រះបាទ សម្ដេច បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ ក្រៅពីចូលគាល់ព្រះមហាក្សត្រ លោក U Htin Kyaw នឹងជួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ មុនពេលបញ្ចប់ទស្សនកិច្ច លោកប្រធានាធិបតីភូមីយ៉ាន់ម៉ា នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត នាខេត្តសៀមរាបផងដែរ៕
...