ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកក្រគររវល់ទាំងព្រឹក ខណៈត្រូវបានគេប្រទះឃើញសាកសពស្ត្រីម្នាក់នៅចិញ្ចើមផ្លូវជាតិលេខ៥ សង្ស័យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងទាំងព្រឹកព្រលឹមថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចិញ្ចើមផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៦-១៧៧ ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សាកសពភេទស្រី មានវ័យរៀងចំណាស់បន្តិច មានសម្លៀកបំពាក់ដូចក្នុងរូបភាព ហើយគាត់ត្រូវបានប្រជាពលរដ្ឋអះអាងថា វិកលចរិក ប៉ុន្តែគ្មាននណាស្គាល់អត្តសញ្ញាណគាត់នោះទេ។ លោក អធិនគរបាលស្រុកបន្តថា កាលពីព្រលប់មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរថ្នើរជើង ក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវជាតិលេខ៥ លុះព្រឹកកើតហេតុទើបបង្កការភ្ញាក់ផ្អើលបែបនេះ ហើយហេតុការណ៍នេះអាចកើតឡើងនៅវេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី៣ ខែកុម្ភៈនេះតែម្តង នេះបើយោងតាមពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុ រថយន្តបង្ក(មិនស្គាល់)អាចធ្វើដំណើរក្នុងទិសដៅពីលិចទៅ។
លោកវរសេនីយ៍ត្រីបន្តទៀតថា សពបានឆ្លងមតិយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច យកទៅចាត់ចែងតាមប្រពៃណីនៅ(វត្តតាកែវក្រោម)៕ បឹុម ពិន
...