ភ្នំពេញ៖ សមាគមចក្ខុខ្មែរ នៅរសៀលថ្ងៃស្រុកទី៣ ខែកុម្ហៈ ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា សហការរយៈពេល៥ឆ្នាំ ជាមួយនឹងមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីផ្ដល់ការព្យាបាលជំងឺភ្នែកដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ នឹងធ្វើឡើងរវាងលោក ង៉ូវ ស្រ៊ុន ស្ថាបនិកនៃសមាគមចក្ខុខ្មែរ និងលោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង។ បន្ថែមពីនេះសមាគមសេវាសុខាភិបាលភូមិខ្ញុំ ក៏នឹងចុះហត្ថលេខាលើអនុស្សារណៈជាមួយសមាគមចក្ខុខ្មែរផងដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានតំណាងឱ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីចុះអនុស្សារណៈទាំងពីរនេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានគូសបញ្ជក់ថា៖ ក្រសួងសុខាភិបាលប្ដេជ្ញាផ្ដល់សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើងជាពិសេសសហគមន៍ក្រីក្រ ។
ទន្ទឹមនឹងនេះដែរ លោក សាយ សំអាល់ បានមានប្រសាសន៍ថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រយ៉ាងពេញទំហឹង និងសហការជាមួយសមាគមចក្ខុខ្មែរ រួមទាំងមន្ទីរព្រះអង្គឌួង ដើម្បីផ្ដល់កាព្យាបាលជូនប្រជាជនដែលត្រូវការវះកាត់ភ្នែកទាំងអស់ និងលើកសិស្សានុសិស្សតបស់កម្ពុជា។ លោក សាយ សំអាល់ បានបន្ថែមថា ការចុះអនុស្សារណៈនេះ និងធ្វើឱ្យប្រសើរឡើងថែមទៀតនូវស្ថានភាពប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ដែលកំពុងមានបញ្ហាងងឹតភ្នែក៕ ស រស្មី