កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារ កម្ពស់៥ជាន់ចំដែកលួសធ្លាយពោះរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណងម្នាក់ បានរងរបួសធ្ងន់ដោយសារតែការធ្វេរប្រហែសដាច់ខ្សែរក្រវ៉ាត់ជណ្ដើរយន្តពីលើអាគារកំពុងតែសងសាងកម្ពស់៥ជាន់ បណ្ដាលឲ្យចំដែកលួសរុំនឹងជញ្ជាំងធ្លាយពោះ ហើយត្រូវបានកម្មករដូចគ្នាកាត់ដែកចេញដើម្បីដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ ។

ករណីខាងលើនេះ បាននកើតឡើងនៅម៉ោង៤និង៣០ នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ទះលេខ២៤៦ ផ្លូវ១៥០ ក្រុម២៦ ភូមិ៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់មុខដេអិន ជិតសាលាបញ្ញាសាស្ត្រ មានស្រុកកំណើតកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានធ្វើការដូចសព្វដង ហើយពេលដែលរូបគេកំពុងឡើងរៀបបន្ទារ ដោយមានខ្សែក្រវ៉ាត់ជាប់និងខ្លួន ភ្លាមនោះស្រាប់តែខ្សែក្រវ៉ាត់នោះ បានដាច់ធ្វើឲ្យធ្លាក់មកចំជុងរឹងដែកធ្លាយពោះរងរបួសធ្ងន់ ។
បន្ទាប់មកគេឃើញមិត្តភ័ក្តជនរងគ្រោះដែលជាកម្មករសំណងដូចគ្នាបាននាំគ្នាយកកន្ត្រៃដែកមកកាត់ខ្សែលួសនោះ ដើម្បីជួយជនរងគ្រោះទៅមន្ទីរផងដែរ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានកំពុងតែសង្ក្រោះបន្ទាន់នៅមន្ទីរព្រះកុសុមៈ ៕

...

IMG_0835 IMG_0836 IMG_0837 IMG_0838 IMG_0839

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print