ចេញពីគុក៥ខែមិនប្តូរគំនិតចូលលួចមាន់គេទៀត ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ព្រៃស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលលួចមាន់ និងចំណីមាន់ត្រូវបានម្ចាស់មាន់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ព្រៃស កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យមានឈ្មោះផាច សុផាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រក់ខាងកេីត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បេីតាមការបញ្ជាក់ពីម្ចាស់មាន់ឈ្មោះភួង ផង់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា គាត់បានបាត់មាន់ចំនួនពីរក្បាល និងចំណីមាន់មួយបាវកន្លះ រួមជាមួកុំព្យូទ័ររម៉ាក អេស័រ (accer ) មួយគ្រឿងទៀតដែលគាត់បានបាត់កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមក ហើយរូបគាត់បានដើររកហូតដល់ថ្ងៃទី៣ ទើបបានឃើញមាន់របស់គាត់ដែលជនសង្ស័យក្រុងទុក្ខនៅក្នុងផ្ទះ ខណៈនោះគាត់បានដើរចូលក្នុងផ្ទះក៏បានឃើញចំណីមាន់បាវ រួមជាមួយនិងកុំព្យូទ័រមួយគ្រឿងដែលគាត់បានបាត់កាលយប់ថ្ងៃមុន ភ្លាមនោះគាត់បានចាប់ជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រៃសដើម្បីកាត់ទោសតាមច្បាប់។

ក្រោយពីធ្វេីការសាកសួររួចមកនៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចសម្ភារខាងលើពិតប្រាកដមែន។ ហើយជនសង្ស័យបានបន្ដថា កន្លងមកខ្លួនធ្លាប់បានជាប់គុកចំនួនមួយឆ្នាំម្ដងរួចទៅហេីយ ដោយទើបតែនឹងចេញបានរយៈពេល៥ខែពីបទលួចមាន់ដូចករណីខាងលេីនេះដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលព្រៃស កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ

...

IMG_4141 IMG_4140 IMG_4161 IMG_4160

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print