បង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៤នាក់ រួមទាំងវត្ថុតាងនិងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យុទ្ធនាការកំលាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនសហការគ្នា បង្រ្កាបមុខសញ្ញាប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤នាក់ រួមទាំងវត្ថុតា និងសម្ភារ ដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង ១២ និង៥៥នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនគរបាលស្រុកក្រគរទទួលផែងនគរបាលយុត្តិធម៌ ដែលដឹកនាំកម្លាំងចុះក្នុងកិច្ចប្រតិបត្តិការងារនេះប្រាប់ថា កម្លាំងបានអនុវត្តន៍ជាក់ស្ដែង ក្នុងនោះឃាត់ខ្លួនមុខសញ្ញាការប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤នាក់ រួមទាំងវត្ថុតាង និងសម្ភារ។

លោក វរសេនីយ៍ត្រីបន្តថាជនទាំង ៤នាក់ត្រូវបានខ្លួនទី១ ឈ្មោះ ឡាយ វណ្នី ហៅហ្កូវ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ អ៊ុំ ម៉ៃប៉ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់ រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ទី៣ ឈ្មោះ យន ចន្ធូ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរ និងទី៤ ឈ្មោះ ផន ម៉េត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ។

លោក អធិការរងបន្តទៀតថា ចំពោះវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លា សង្ស័យសារធាតុញៀនបំនួន ៤កញ្ចប់ ឧបករណ៍សម្រាប់ប្រើប្រាសជក់មួយចំនួន លុយខ្មែរចំនួន ៣៥០០០មឺុនរៀល និងម៉ូតូចំនួន ១គ្រឿងផងដែរ។

លោក វរសេនីយ៍ត្រីបញ្ជាក់បន្ថែមទៀតផងដែរថា ជនទាំង ៤នាក់ រួមទាំងវត្ថុតាង និងសម្ភារ បានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុក្រគរ ហើយកំពុងរាបចំបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរខេត្តដើម្បីអនុវត្តន៍បន្ត៕

...

IMG_0844 IMG_0845 IMG_0846 IMG_0847

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print