ឃាត់ខ្លួនស្រី្តម្នាក់ទទួលផលចោរកម្មទិញទូរស័ព្ទតម្លៃ៤០០ដុល្លារឲ្យតែ៩ម៉ឺនរៀល

ចែករំលែក៖

ភ្នំពេញ៖ ស្រី្តអ្នកទិញទូរស័ព្ទម្នាក់(ទទួលផលចោរកម្ម)ត្រូវបាននគរប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីមានក្មេងប្រុស៣នាក់លួចទូរស័ព្ទម៉ាក Samsung S7មួយគ្រឿងមានតម្លៃ ៤០០ដុល្លារ ពីបុរសអ្នករត់ម៉ូតូ យកទៅលក់ឲ្យគាត់បានលុយតែ៩ម៉ឺនរៀលហើយ ត្រូវបានម្ចាស់ទូរស័ព្ទដឹងប្តឹងឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧។

ម្ចាស់ទូរស័ព្ទដៃមានឈ្មោះ តៅ តាំង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្រុម៩ ភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានឲ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ រូបគាត់ត្រឡប់មកពីរត់ម៉ូតូឌុបវិញ បានយកទូរសព្ទដៃសាកថ្មទុកលើទូ ហើយចូលបន្ទប់ទឹក។ លុះពេលរូបគាត់ចេញពីបន្ទប់ទឹកវិញ ស្រាប់តែបាត់ទូរស័ព្ទមិនដឹងថាចោរចូលលួចតាំងពីពេលណា។ លុះរហូតដល់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧នេះមានក្មេងប្រុសម្នាក់ដែល ដែលស្គាល់ចោរលួចទូរស័ព្ទមកប្រាប់គាត់ថា អា រតនា លួចទូរសព្ទអ៊ំឯង យកទៅលក់បាន៩ម៉ឺនរៀល ចែកគ្នា៣នាក់ បានម្នាក់៣ម៉ឺនរៀល យកលុយទៅលេងហ្គេមណេត ចាញ់អស់ហើយ។

ពេលឮដូច្នេះរូបគាត់ ក៏បានដឹកក្មេងប្រុសនោះ មកកន្លែងលក់ បញ្ចាំ ដើម្បីសុំលោះយកទូរស័ព្ទវិញតែស្រី្តជាអ្នកទទួលទិញមានវ័យជិត៤០ឆ្នាំម្នាក់នោះមិនព្រមឲ្យគាត់លោះទេ ទើបរូបគាត់មកប្តឹងនគរបាលស្ទឹងមានជ័យឲ្យជួយអន្តរាគមន៍តែម្តង។ លុះពេលនគរបាលប៉ុស្តិ៍ឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍ ស្រី្តរូបនេះប្រាប់ថា ទូរស័ព្ទដែលទិញពីក្មេង៣នាក់លក់ឲ្យគេបាត់ហើយ។ក្រោយមក ទើបអ្នកទទួលទិញរូបនេះសុខចិត្តចេញលុយសងម្ចាស់ទូរស័ព្ទវិញចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័តែម្តង៕ ប្រាថ្នា

...

IMG_4468

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print