ការបង្ក្រាបឃ្លាំងស្តុបឈើក្រញូងដ៍ធំជាងគេរបស់ជនជាតិវៀតណាមហៅយាយម៉ៃនៅស្រុកអន្លង់វែងល្បីថាបាត់ឈើជាងពាក់កណ្តាល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោកសូតស៊ីសុឃៀង ប្រធានមន្ទីកសិកម្មខេត្តឧត្តមានជយ័ និង លោក អឹម សាវរឹទ្ធនាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តបានសហការជាមួយនិងកងកំលាំងអន្តរាគមន៍ពិសេសនៃស្នងការនគបាលខេត្តដឹកនាំដោយលោកឧត្ដមសេនីត្រីហង្សបូ បានចុះធ្វើការបង្ក្រាបឃ្លាំងស្តុបទុកឈើក្រញូងដ៍ធំជាងនៅស្រុកអន្លង់វែងរបស់ជនជាតិវៀតណាមឈ្មោះយាយម៉ៃ និងឈ្មោះទូ ក្រោមបទបញ្ជាពីលោក សរ ថាវី អភិបាលខេត្តឧត្តរមានជយ័ ត្រូវបានគេសង្ស័យថាបានបាត់វត្ថុតាងឈើក្រញូងជាងពាក់កណ្ដាលនៅក្រោយពេលពេលសមត្ថកិច្ចចម្រុះប្រមូលវត្ថុតាងឈើក្រញូងទាំងនោះទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៤ ខែកុម្ភះឆ្នាំ២០១៧។ ក្នុងយុទ្ធនាការចុះបង្ក្រាបឃ្លាំងស្តុបឈើក្រញូងនិងធ្វើការរឹបអូសឈើក្រញូងដែលបានធ្វើឡើងមួយថ្ងៃពេញរបស់សមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ ដោយធ្វើការរឹបអូសបានឈើក្រូងជាងពីរតោននិងម៉ាសឺុនតាបចំនួន៣គ្រឿងជញ្ជីងថ្លឹងនិងផ្លែរណាជ្រៀកជាច្រើននេះបើយោងតាមរបាយការណ៍សមត្ថកិច្ច។ ទីតាំងឃ្លាំងលាក់ទុកឈើក្រញូងដែលសមត្ថកិច្ចបង្ក្រាបស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ប្រភពច្បាស់ការណ៍បានបង្ហើបអោយដឹងថាឈើក្រញូងដែលបានស្តុបទុកនៅក្នុងឃ្លាំងខាងលើមានចំនួនជិត៧តោន ដែលខុសគ្នានិងរបាយការណ៍សមត្ថកិច្ចដូចមេឃនិងដីដែលគេសង្ស័យថាសមត្ថកិច្ចទាំងនោះបានត្រូវរ៉ូវនិងឃុបឃិតគ្នាយកឈើទៅលក់នៅគ្រាដែលបញ្ជូនវត្ថុតាងទាំងនោះទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ បើតាមការអោយដឹងពីអ្នកនៅក្នុងហេតុការណ៍នោះបានអោយដឹងថា៖ ឈើក្រញូ
ងដែលសមត្ថកិច្ចរឹបអូសបានចំនួនបីរថយន្ដ 1.រថយន្ដសារ៉ែនម៉ាកអ៊ីស៊ុយៗរបស់នគបាលអន្តរាគមន៍ស្នងការ ទី២.រថយន្ដត្រៃតុនរបស់ខណ្ឌរដ្ឋបាលព្រៃឈើនិង ទី៣.រថយន្ដស្ទូចម៉ាកហ្វុយសោ។ដែលរថយន្ដទាំងបីសុទ្ធតែដឹកពេញព្រៀបទាំងអស់។ បើតាមការសន្និដ្ឋានទាំងក្រុមការងាចូលរួមផ្សេងនោះគ្រាន់តែរថយន្ដស្ទួចមួយគ្រឿងក៍ផ្ទុកបានឈើក្រញូងជាងបីតោនដែរនេះមិនគិតឈើធ្នង់បូកចូលជាផងនោះ។ លោកសូតស៊ីសុខឃៀងប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យលោកមិនបញ្ជាក់អំពីទិន្នន័យពិតអំពីវត្ថុតាងបទល្មើសឈើក្រញូងដែលបង្ក្រាបបាននោះឡើយនៅថ្ងៃអាទិត្យទី៥ ខែកុម្ភះនេះ។ រីឯលោកអឹមសាវរឹទ្ធក៍ឆ្លើយមិនខុសគ្នាប៉ុន្មានទេ លោកថារងចាំបន្តិចបើចង់ដឹងច្បាស់អោយសួរទៅលោកប្រៃ ងាម ដែលជាមន្ត្រីមន្ទីរព័ត៍មានទៅវិញ? នេះហើយដែលគេកំពុងសង្ស័យថាមន្រ្តីជំនាញពាក់ព័ន្ធកំពុងតែឆ្លើយដាក់គ្នាដែលធ្វើអោយវត្ថុតាងឈើក្រញូងបាត់ច្រើនដ៏ច្រើនលើសលប់៕

image image image image image

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print