ធ្លាយចំណងស្នេហ៍ក្រៅឆាក « សឿន ផានផាភួង និង យុទ្ធ ឋានៈ»

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងស្ងប់ស្ងាត់រឿងចំណងស្នេហ៍ ថៅកែផលិតកម្មមិនបានប៉ុន្មានផង តារាសម្តែងស្រីសម្តីបាន កញ្ញា  សឿន ផានផាភួង ត្រូវបានគេទម្លាយរឿងភ្ជាប់ទំនាក់ទំនងស្នេហាក្រៅឆាកជាមួយតារាសម្តែង យុទ្ធ ឋានៈ។

ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបានទម្លាយថា តារាសម្តែង សឿន ផានផាភួង កំពុងសាងស្នេហ៍ផ្អែមល្ហែមល្អូកល្អឺនជាមួយតារាសម្តែងប្រុសយុទ្ធ ថានៈដែលចំណងស្នេហ៍នេះបានឆាបឆះអស់រយៈពេលជាយូរមកហើយ ក្រោយពេលពួកគេមានឱកាសសម្តែងរួមគ្នាជាញឹកញាប់។

មានការលើកឡើងដែរថាចំណងស្នេហ៍នេះលេចចេញជារូបរាងក្រោយតារាស្រីសឿន ផានផាភួងស្ងប់ស្ងាត់រឿងភ្ជាប់ស្នេហ៍ថៅកែផលិតកម្មកាលពីប៉ុន្មានខែមុនេះ។ ប្រភពដដែលបន្តទមា្លយថាជាញឹកញាប់គេឧស្សាហ៍ឃើញ តារាសម្តែងសឿន ផានផាភួង និងលោក យុទ្ធ ឋានៈបណ្តើរគ្នាយ៉ាងត្រសងចូលរួមកម្មវិធីអ្នកសិល្បៈ បូករួមទាំងបណ្តើរគ្នាទៅទទួលទានអាហារជុំគ្នាជាមួយមិត្តរួមអាជីពជាដើម។ ទោះជាយ៉ាងណាទំនាក់ទំនងនេះហាក់មិនទាន់ស៊ីជម្រៅឬអាចឈានចូលដល់ថ្ងៃចូលរោងការនោះដែរព្រោះតែពួកគេកំពុងបន្តស្វែងយល់ចិត្តគ្នាជាមុនសិន។

ជុំវិញការទម្លាយរឿងរ៉ាវស្នេហាក្រៅឆាកនេះ តារាសម្តែងលោក យុទ្ធ ឋានៈ មិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយ ។ ខណៈដែល តារាសម្តែង សឿន ផានផាភួងបានលើកទូរស័ព្ទ និងនិយាយដោយខ្លីថានាងកំពុងជាប់រវល់ជាមួយនឹងការសម្តែងខ្សែភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍។ នាងថានឹងបញ្ជាក់អំពីព័ត៌មាននេះនៅពេលក្រោយ។

ទោះជាយ៉ាងណាក្រៅពីការទម្លាយចេញនូវដំណឹងស្នេហ៍នេះគេក៏សង្កេតឃើញមានរូបថតជាច្រើនសន្លឹកអំពីចំណងទំនាក់ទំនងជិតដិតដែលគេដឹងថាជាចំណងលើសពីមិត្តរួមអាជីព៕ វឌ្ឍនា

...

IMG_2568 IMG_2575 IMG_2610 IMG_2613

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print