ខេត្តព្រះសីហនុ ៖ សាកសពក្រៀមស្វិតមិនស្គាល់អត្តញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញនៅ ក្រោមខ្ទមបាក់បែកមួយកន្លែងនា ព្រៃក្បែរសមុទ្រស្ថិតក្នុងក្រុ មទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសង្ស័យថាជាសាកសពជនបរទេសអនាថា ។ ហេតុកា រណ៏ភ្ញាក់ផ្អើលនេះបានកើតឡើ ងនៅវេលាម៉ោង១៦និង២០នាទីល្ងាចថ្ ងៃទី០៥គុម្ភះឆ្នាំ២០១៧ ។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានអះ អាងថា នៅវេលាម៉ោងជា១៦ល្ងាច សមត្ថកិច្ចឈជើងប្រចាំការនៅតំ បន់ឆ្នេរបានទទួលសេចក្តីរាយការណ៏ ពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកសពក្រៀមស្វិតមួ យ មិនដឹងស្លាប់តាំងពីពេលណានោះទេ ពួកគេប្រទះឃើញខណះ ពេលដើរលេងមាត់សមុទ្រ ហើយឡើងជំរាលភ្នំប៉្របមាត់សមុទ្រ ចំនុចពយតាម៉ូង(ចន្លោះឆ្នេរអូឈើ ទាលនិងឆ្នេរកន្ទុយនាគ) ទើបពួកគេរាយការណ៏មកសមត្ថកិច្ចតែ ម្តង។
ប្រភពដដែលបន្តថាសា កសពនេះគេពុំស្គាល់អត្តសញ្ញាណនោះ ទេ ព្រោះសាកសពមានសភាពគ្រៀមស្វិត ទៅហើយៗពុំដឹងច្បាស់ថាស្លាប់ តាំងពីពេលណា មូលហេតុអ្វីច្បាស់លាស់នោះទេ សាកសពអាចជាបុរស អាយុប្រហាក់ប្រហែល៣០ជាងស្លៀកខោ ខ្លីការ៉ូគ្មានអាវ ពណ៏ក្រហម។ប៉ុន្តែបើយោងតាមសា ក្សី និងការពិនិត្យនៅនឹងកន្លែងកើតហេ តុ សាកសពនេះអាចជាជនបរទេសអនាថា ស្លាប់ចន្លោះពី ៥ខែឡើងទៅព្រោះនៅ លើសាកសពមានស្នាមដីហូកប់ ចំពោះមូលហេតុនៃការស្លាប់នេះ មកពីការធ្វើអត្តឃាតដោយសារតែនៅក្ នុងខ្ទមគេឃើញមានខ្សែចងនិងកំណល់ ជើង ។
ដោយឡែកយោងតាមប្រភពអ្នកចោមមើលសា កសពបាននិយាយថា នៅជិតមួយឆ្នាំមុន នៅពេលដែលពួកខ្លួនមកលេងម្តុំនេះ គេតែងតែឃើញជនបរទេសម្នាក់ អង្គុយនិងដេកសំយ៉ាបផ្ទះនៅជិ តកន្លែងកើតហេតុនេះ ប៉ុន្តែក្រោយមកក៏បាត់រហូត ខ្លួនក៏ពុំមានការចាប់អារម្ម ណ៏នោះទេ ៕ ឆ្លាម សមុទ្រ